ជិះម៉ូតូឌុបសង្សាត្រូវជនសង្ស័យ វាយប្លន់យកម៉ូតូបានសម្រេចដោយសុវត្ថិភាព - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូឌុបសង្សាត្រូវជនសង្ស័យ វាយប្លន់យកម៉ូតូបានសម្រេចដោយសុវត្ថិភាព

ភ្នំពេញ៖ គូស្នេហ៍វ័យក្មេងមួយគូ ជិះម៉ូតូ ស៊ុយស័រគីនិច មួយគ្រឿង ឌុបគ្នាបំណង ចូលផ្ទះ តែ ខណៈពេលជិះជិតដល់ផ្ទះ ហើយ ក៏ត្រូវជនសង្ស័យប្រុសស្រីមួយ ក្រុម ធ្វើសកម្មភាពវាយប្លន់ យកម៉ូតូ បានសម្រេច កាលពីវេលាម៉ោង ១២ នឹង ២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨ ត្រង់ចំណុច ខាងមុខក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ SCG តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ សាន់ ទិត្យ ភេទ ប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិកផ្សារ ទំនើបអ៊ីអនពីរ ស្នាក់នៅបន្ទប់ជួលក្បែរ កន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិ កោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
បើតាមសម្តីពីរជនរងគ្រោះបានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គាត់ និងសង្សាររបស់គាត់ បានជិះម៉ូតូ មួយគ្រឿងម៉ាក ស៊ុយស័រគីនិច ស៊េរី ២០១៤ ឡើងស៊េរី ២០១៨ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FA-4917 ទើបតែចេញមកពីផ្ទះ របស់សង្សារដែលនៅម្តុំខាំកូស៊ីតធី គោលបំណងដឹកសង្សារទៅលេង បន្ទប់ជួលរបស់ខ្លួន ដែលនៅក្បែរកន្លែង កើតហេតុ តាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ ចំណុចកើតហេតុ ដែលជាផ្លូវមានសភាព ស្ងាត់ ក៏ស្រាប់តែលេចមុខក្រុមជន សង្ស័យ ប្រុសស្រីមួយក្រុម មានគ្នាជាង ដប់នាក់ ជិះម៉ូតូ ៦ ទៅ ៧គ្រឿង មិនចាំ ម៉ាក ជិះមកពីក្រោយ រួចក៏ធ្វើសកម្មភាព យកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះ បណ្តាលអោយជនរងគ្រោះ ភ័យស្លន់ស្លោរ ក៏ផ្តួលម៉ូតូរត់យករួចខ្លួន ហើយក្រុមជនសង្ស័យឃើញឱកាសល្អ ក៏លើកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនដោយសុវត្ថិភាព ភ្លាមៗនេះជនរងគ្រោះ បានស្រែកឆោឡោតែគ្មានអ្នកណាចេញមកមើលនោះទេ។
ក្រោយពេលកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ នគរបាល រដ្ឋបាល ឃ្មួញ ដើម្បីឲ្យ សមត្ថកិច្ច ជួយធ្វើការស្រាវជ្រាវរកម៉ូតូ របស់គាត់យកត្រឡប់មកវិញដោយក្តីអស់សង្ឃឹម៕ អត្ថបទ៖ ស៊ីន កុសល
ជិះម៉ូតូឌុបសង្សាត្រូវជនសង្ស័យ វាយប្លន់យកម៉ូតូបានសម្រេចដោយសុវត្ថិភាព ជិះម៉ូតូឌុបសង្សាត្រូវជនសង្ស័យ វាយប្លន់យកម៉ូតូបានសម្រេចដោយសុវត្ថិភាព Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:03:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.