មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនសង្ស័យ ២នាក់ ធ្វើសកម្មភាព លួចកាច់កញ្ចក់រថយន្តបានសម្រេច រត់មិនរួច ត្រូវអ្នកឃើញហេតុការណ៍ ចាប់បានម្នាក់ រត់រួចម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួក ២នាក់ ត្រូវបានប្រជាពលរដ្ឋ ចាប់វាយឡើងបែកមុខមាត់ រួចប្រគល់ជូន សមត្ថកិច្ច នៅពេលជិះមូតូមួយគ្រឿង មកធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តភ្ញៀវ ចូលមកផឹកសុីក្នុងហាងបាន សម្រេច រត់មិនរួច ត្រូវបានអ្នកយាម ឃើញ ដេញចាប់បានម្នាក់រត់រួចម្នាក់។

មានលក់បំពុងពន្លត់អគ្គីភ័យ ទុកបានរយៈពេល ៥ ឆ្នាំ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ នឹង ៤០នាទីយប់ ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅចំណុច ភោជនីយដ្ឋាន វិចិត្រ សម្បត្តិ តាម បណ្តោយផ្លូវ ២១៥ កែងផ្លូវ ១៥០ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនសង្សយ័មានឈ្មោះសួន វិចិត្រ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ ជាងបាញ់ ថ្នាំរថយន្ត ស្នាក់នៅសង្កាត់ វត្តភ្នំ​ ខណ្ឌដូនពេញ​ មានស្រុកកំណើត នៅខេត្តព្រៃវែង។ ចំណែកបក្ខពួកម្នាក់ ទៀត មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់។
តាមប្រភពពីបុរសម្នាក់ជាអ្នកយាមនៅភោជនីយដ្ឋាននេះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ មានភ្ញៀវបើករថយន្ត TUNDRA មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-7758 បើកមកចតនៅចំណុចកើតហេតុខាងលើ ដើម្បីចូលទៅផឹកសុី ស្រាប់តែលេចមុខ ជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក មកឈប់ក្បែររថយន្ត រួចធ្វើសកម្មភាពកាច់ កញ្ចក់រថយន្ត ផ្នែកខាងឆ្វេងបានសម្រេច ហើយនាំគ្នា ឡើងជិះគេចខ្លួន ស្រាប់តែរូបគាត់បាន ឃើញ ក៏ស្រែកថាចោរៗ ត្រូវអ្នកឃើញ ហេតុការណ៍នេះ នាំព័ទ្វចាប់បានម្នាក់ វាយបែកមុខមាត់ រួចប្រគល់ជូនសមត្ថកិច្ច មូលដ្ឋាន ចំណែកបក្ខពួកម្នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាន សមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំបន្ត នៅប៉ុស្តិ៍នគរបាល សង្កាត់វាលវង់ ដើម្បីធ្វើកំណត់ហេតុ បញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕
ជនសង្ស័យ ២នាក់ ធ្វើសកម្មភាព លួចកាច់កញ្ចក់រថយន្តបានសម្រេច រត់មិនរួច ត្រូវអ្នកឃើញហេតុការណ៍ ចាប់បានម្នាក់ រត់រួចម្នាក់ ជនសង្ស័យ ២នាក់ ធ្វើសកម្មភាព លួចកាច់កញ្ចក់រថយន្តបានសម្រេច រត់មិនរួច ត្រូវអ្នកឃើញហេតុការណ៍ ចាប់បានម្នាក់ រត់រួចម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:48:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.