មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងធ្លាក់ភ្នែកបើករថយន្ត TUNDRA ព្រលះខឿនសួនចែកទ្រូងផ្លូវ បាក់អស់ ២កង់ រួចបើករត់ ត្រូវបានសមត្ថកិច្ច ដេញចាប់បានមកវិញ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តសេរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកខឿន សួនចែកទ្រូងផ្លូវបាក់អស់ ២កង់ រួចបើក រត់ មកដល់ ខណ្ឌមានជ័យ ត្រូវកម្លាំង សមត្ថកិច្ចដេញចាប់បានមកវីញ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២៖00 នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតតាមបណ្ដោយផ្លូវណតប្រ៊ីត នៅចំណុចមុខខារ៉ាអូខេ ដឺហ្វឺន ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរស ម្នាក់ស្រវឹងស្រាជោក បើករថយន្តទំនើប មួយគ្រឿងម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2722​ ពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេង ជ្រុលទៅបុក ខឿនសួនចែកទ្រូងផ្លូវ បាក់អស់ ២កង់ ហើយរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទេ ថែមទាំងបានរករឿងក្រុម អ្នកសាព័ត៌មាន ដែលផ្តិតយករូបភាព ទៀតផង ហើយព្យាយាមបើករត់គេច ត្រូវអ្នកសារព័ត៌មាន និងសមត្ថកិច្ច ដេញតាមពីក្រោយ រហូតដល់អគ្គីសនីដីថ្មី ខណ្ឌមានជ័យ ទើបឃាត់បានរថយន្ត និងអ្នកបើកបរតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទងជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តបង្ក និងអ្នកបើកបរទៅ ការិយាល័យចរាចរណ៍ជើងគោក ស្នងការ រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់។

ស្រវឹងធ្លាក់ភ្នែកបើករថយន្ត TUNDRA ព្រលះខឿនសួនចែកទ្រូងផ្លូវ បាក់អស់ ២កង់ រួចបើករត់ ត្រូវបានសមត្ថកិច្ច ដេញចាប់បានមកវិញ ស្រវឹងធ្លាក់ភ្នែកបើករថយន្ត TUNDRA ព្រលះខឿនសួនចែកទ្រូងផ្លូវ បាក់អស់ ២កង់ រួចបើករត់ ត្រូវបានសមត្ថកិច្ច ដេញចាប់បានមកវិញ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:45:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.