បើករថយន្តបំពានភ្លើងស្តុប ជ្រុលទៅបុក រថយន្តស៊េរីទំនើប ម៉ាកផច ខូចខាតយ៉ាងដំណំ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើករថយន្តបំពានភ្លើងស្តុប ជ្រុលទៅបុក រថយន្តស៊េរីទំនើប ម៉ាកផច ខូចខាតយ៉ាងដំណំ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត កាមរីបាឡែន មួយគ្រឿង មិនគោរពភ្លើង ស្តុប ចរាចរណ៍ បានជ្រុលចង្កូចទៅបុក រថយន្តស៊េរីទំនើប ម៉ាកផច មួយគ្រឿង បើកបរដោយបុរសម្នាក់ ចំពាក់កណ្តាល រងការខូចខាតយ៉ាងដំណំ សំណាងល្អ មិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ នឹង ៣០នាទីយប់ រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតនៅចំណុច ស្តុបសាលាយុគន្ធរ តាមបណ្តោយផ្លូវ សីហនុ កែងនឹងផ្លូវ ១០៥ ក្នុងសង្កាត់ បឹងប្រលឹត ខណ្ឌ៧មករា។

មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-5952 តាមបណ្តាោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដោយមិនគោរពភ្លើងស្តុបចរាចរណ៍ បានជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកផច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ AF-8868 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ ១០៥ ទិសដៅពីជើងទៅត្បូង ចំពាក់កណ្តាលចំហៀងខាងឆ្វេង ចំទ្វារខាងស្តាំ ពេញទំហឹងបណ្តាលឲ្យ រថយន្តផច វិលមួយជុំខូចខាតយ៉ាងដំណំ ចំណែករថយន្តកាមរីបាឡែនខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តបំពានភ្លើងស្តុប ជ្រុលទៅបុក រថយន្តស៊េរីទំនើប ម៉ាកផច ខូចខាតយ៉ាងដំណំ បើករថយន្តបំពានភ្លើងស្តុប ជ្រុលទៅបុក រថយន្តស៊េរីទំនើប ម៉ាកផច ខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:17:00 PM Rating: 5

No comments:

Powered by Blogger.