នារីរូបស្រស់ ២នាក់ បើករថយន្តលឿន ពេក ជ្រុលទៅបុកទំលុះរបងផ្ទះអ្នកភូមិ និងសំភារៈមួយចំនួនរងការខូចខាតយ៉ាងដំណំ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នារីរូបស្រស់ ២នាក់ បើករថយន្តលឿន ពេក ជ្រុលទៅបុកទំលុះរបងផ្ទះអ្នកភូមិ និងសំភារៈមួយចំនួនរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ នារីរូបស្រស់ ២នាក់ បាន​ធ្វើដំណើរដោយរថយន្ដ​មួយ​គ្រឿង ​ម៉ាក​ Prius ជ្រុលទៅបុករបងផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងពេញទំហឹង និងធ្លាយបុករះសម្ភារៈ ក្នុងផ្ទះមួយចំនួនរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ នឹង ៣០ នាទីយប់ ថ្ងៃ​ទី​ ១១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ ​6A ក្នុងសង្កាត់​ព្រែកលៀប​ ខណ្ឌជ្រោយចង្វា​រ​។

មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ មានរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2AL-4485 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿន យ៉ាងលឿន ហើយបានរេចង្កូតទៅបុក របងផ្ទះ​អ្នកប្រកបរបបជួសជុលម៉ូតូនៅ ជាប់ផ្លូវ ព្រមទាំងសម្ភារៈមួយចំនួនទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ  តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។
ក្រោយពេលកើតហេតុ នារីពីរនាក់ដែល រួមដំណើរជាមួយគ្នាក្នុងរថយន្តបង្ក ត្រូវបានសាច់ញាតិបញ្ចៀសចេញពីកន្លែងកើតហេតុ ។ រីឯរថយន្តបង្កត្រូវបាន សមត្ថកិច្ច ជំនាញធ្វើការវាស់វែង យកទៅ រក្សាទុកនៅការិយាល័យ ចរាចរណ៍គោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវ ច្បាប់៕
នារីរូបស្រស់ ២នាក់ បើករថយន្តលឿន ពេក ជ្រុលទៅបុកទំលុះរបងផ្ទះអ្នកភូមិ និងសំភារៈមួយចំនួនរងការខូចខាតយ៉ាងដំណំ នារីរូបស្រស់ ២នាក់ បើករថយន្តលឿន ពេក ជ្រុលទៅបុកទំលុះរបងផ្ទះអ្នកភូមិ និងសំភារៈមួយចំនួនរងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.