ភ្នំពេញ៖ យុវជនជាអ្នករត់តុការពីរនាក់ បានស្លាប់នៅកន្លែងយ៉ាងអាណោចអាធ័ម បន្ទាប់ពីមានរថយន្តកុងតឺន័រ ក្រុមហ៊ុន ផែស្ងួត សុកន មួយគ្រឿង បើកបុកម៉ូតូ ពីក្រោយ អូសជនរងគ្រោះ និងម៉ូតូ រាប់សិបម៉ែត្រ ខណៈជនរងគ្រោះកំពុង ជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រឡប់ទៅផ្ទះ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១:៥០នាទីយប់ ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខ វត្តជើងឯក ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះអ្នកបើកម៉ូតូមានឈ្មោះភា រម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរត់តុការ មានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ជនរងគ្រោះទី២៖មានឈ្មោះប៉ាង ភេទប្រុស អាយុ២០ឆ្នាំ មានមុរបរត់តុការ មានស្រុកកំណើត ភូមិ ឃុំជាមួយគ្នា អ្នកជិះខាងក្រោយ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាមួយគ្រឿង ម៉ាកស្មាក់រ៉េវូពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1Y-9402ធ្វើដំណើរទិសដៅពីជើងទៅត្បូង ទើបនិងចេញពីរត់តុការមួយកន្លែងបំណងជិះត្រឡប់ទៅផ្ទះលុះមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតសុកនមួយគ្រឿងពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ3A-7325ធ្វើដំណើរមកពីក្រោយស្របទិសដៅគ្នារេចង្កូត បុកម៉ូតូពេញទំហឹងបណ្តាលឲ្យកិនជនរងគ្រោះទាំងម៉ូតូអូសរាប់ម៉ែត្របែកក្បាលធ្លាយខួរស្លាប់ ទាំងពីរភ្លាមៗនិងកន្លែង។ចំណែករថយន្តបង្កមានព្យាយាមបើករត់ទាំងម៉ូតូនៅក្រោមអូសជាច្រើនម៉ែត្ររួចទុករថយន្តចោលតៃរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានជំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្ករនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកោលស្យវិចយ័រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
បើករថយន្តលឿនពេក ជ្រុលទៅបុកម៉ូតូ កិនយុវជនពីរនាក់អូសរាប់សិបម៉ែត្រ បែកខួរស្លាប់ទន្ទឹមគ្នាគួរឲ្យរន្ធត់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:47:00 PM
Rating:
No comments: