បើករថយន្តលឿនដូចហោះ ជ្រុលទៅបុកបង្គោលភ្លើង និងបង្គោលចរាចរណ៍ បាក់រាបដល់ដី ក្រឡាប់ផ្ងា ជើងម្ខាង រងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលុចសុីស ៤៥០ មួយគ្រឿង បោះពួយឡើងលើសួនច្បារចែកទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម និងបង្កោល ចរាចរណ៍មួយដើមទៀត បាក់រាបដល់ដី រថយន្ត ក្រឡាប់ផ្ងាជើងម្ខាងបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នរះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ១០ នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ជិតវត្តសំបួរមាស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តលុចសុីសមួយគ្រឿងស៊េរីចាស់៤៥០ពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2D-1359ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃឡើងលើសួនច្បារចែកទ្រូងផ្លូវជ្រុលទៅបុកបង្គូលភ្លើងបំភ្លឺផ្លូវមួយដើមនិងបង្កូលចរាចរណ៌មួយដើងទៀតបាក់រាបដល់ដីរថយន្តបង្កក្រឡាប់ផ្ងាជើងម្ខាង។ចំណែកម្ចាស់រថយន្តបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីកសួរគា៌ស់ដឹកយកទៅសង្គ្រោះភ្លាមៗចំណែកបង្កខូចខាតស្ទើទាងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៌ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តលឿនដូចហោះ ជ្រុលទៅបុកបង្គោលភ្លើង និងបង្គោលចរាចរណ៍ បាក់រាបដល់ដី ក្រឡាប់ផ្ងា ជើងម្ខាង រងរបួសធ្ងន់ម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:14:00 PM
Rating:
No comments: