ភ្នំពេញ ៖ ឆ្លងចរន្តអគ្គីសនីទូទឹកកបណ្តាលឲ្យឆាប ឆេះផ្ទះល្វែងរបស់ប្រជាពលរដ្ឋចំនួន១ខ្នងពីជាន់បណ្តាលរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនធំនិងរងរបួសមួយគ្រួសារប្រុសស្រីបីនាក់រលត់ដៃជើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចុះមកជួយអន្តរាគមន៍ នាវេលាម៉ោង១២និង៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១កុម្ភះ ឆ្នាំ២០១៩ ដែលស្ថិតនៅចំណុចផ្លូវបេតុង ផ្ទះលេខ២០ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ ផ្ទះរងគ្រោះ មានឈ្មោះ វ៉ាន់ សុផាវត្តី ភេទស្រី អាយុ៤៧ឆ្នាំ មុខរបប លក់ស្បែកជើង ស្នាក់នៅទីតាំងកើតហេតុខាងលើ ផ្ទះរងគ្រោះសង់អំពីថ្មប្រភេទផ្ទះពីជាន់មានទំហំ ៤ /៨ម៉ែត្រ ខូចខាតប្រមាណជា៥០ភាគរយ។ទ្រព្យសម្បត្តិដែលត្រូវអគ្គីភ័យឆាបឆេះខូចខាត រួមមាន៖រថយន្តបាឡែន១គ្រឿង ម៉ូតូ២គ្រឿង និងទូទឹកកកចំនួន១គ្រឿង។
យោងតាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ រូបគាត់បានចូលសម្រាកក្នុងបន្ទប់ដូចសព្វដង ស្រាប់តែយប់ថ្ងៃកើតហេតុ ក៏មានអគ្គីភ័យបានឆាបឆេះចេញពីជាន់ខាងក្រោម និងរាលដាលយ៉ាងសន្ធោសន្ធៅក្នុងផ្ទះគាត់ទៅហើយរូបគាត់ក៍នាំគ្នារត់ចេញតាមទ្វារខាងក្រោយទាំងនិងខ្លួនរលាករលាត់ដៃជើងនិងមុខទាំងបីនាក់រត់ចេញមកក្រៅ ទើបរូបគាក់រាយការណ៍ទៅសមត្ថកិច្ចជំនាញឲ្យចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
ក្នុងហេតុការណ៍អគ្គីភ័យខាងលើ នេះកម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចុះជួយអន្តរាគមន៍ចំនួន២គ្រឿងបាញ់ពន្លត់អស់ចំនួន១គ្រឿងស្មើនិងទឹកអស់ចំនួន៦ម៉ែត្រគប់ទើបគ្រប់គ្រងស្ថានការបានទាំស្រុង។
ចំពោះករណីអគ្គីភ័យខាងលើនេះ គឺបណ្ដាលអោយមួយគ្រួសារប្រុសស្រីបីនាក់រងរបួសរលាកដៃជើងនិងមុខ។ ករណីអគ្គីភ័យខាងលើនេះ មកពីឆ្លងចរន្តអគ្គីសនីទូទឹកក៕
ឆ្លងចរន្តអគ្គីសនីទូទឹកកក ឆាបឆេះផ្ទះអ្នកភូមិ រងការខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ និងរងរបួសបីនាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:32:00 PM
Rating:

No comments: