ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់របួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងតែជិះម៉ូតូ ត្រូវរថយន្តធន់ធំសណ្ដោងរ៉ឺម៉ក បុកពីក្រោយពេញទំហឹង ពេលបើកស្របទិសគ្នាកាលវេលាម៉ោង ១៥ នឹង ៤៥ នាទី ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ នៅចំណុចលើផ្លូវជាតិលេខ ៥១ គីឡូម៉ែត្រលេខ ១៥ និង ១៦ ភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា គេឃើញរថយន្ត ០១ គ្រឿង ម៉ាក FUSO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-3687 សណ្តោង រឺុម៉ក ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 4A-1548 អ្នកបើកបរមិនស្គាល់ឈ្មោះ ធ្វើដំណើរពីទិសខាងជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះធ្វើដំណើរទៅដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកម៉ូតូ ០១ គ្រឿង ម៉ាកហុងដា C125 (2019) ពណ៌ខ្មៅ គ្មានស្លាកលេខ មើលអត់ឃើញ កំពឹតក្រោមរថយន្ត បើកបរដោយឈ្មោះ ភឺន ផល ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិត្រពាំងស្នោ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជិះចេញពីកន្លែង ជួសជុលម៉ូតូខាងលិចផ្លូវ ក្នុងទិសដៅពីទិសខាងត្បូង ទៅជើង ស្របទិសគ្នាបុក ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ (អ្នកបើកបរម៉ូតូ) ឯម៉ូតូខូចខាតធ្ងន់ធ្ងរ ០១ គ្រឿង ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ ធ្វើការវាស់វែង យករថយន្ត និង ម៉ូតូ ទៅរក្សាទុកនៅ ផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកឧដុង្គ រងចាំដោះស្រាយតាមផ្លូវច្បាប់។

បើករថយន្តលឿនពេក មិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង រងរបួសធ្ងន់ធ្ងរបុរសម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:57:00 PM
Rating:
No comments: