មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តស្ទូចកុងតឺន័រ បេីកកៀរស្លាកសញ្ញាហាមមិនអោយឈប់បាក់អស់មួយដេីម

ភ្នំពេញ​៖​ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងប្រទេសស្ទូចកុងតឺន័របានបេីកគៀរបង្គោលស្លាកសញ្ញាហាមមិនអោយឈប់បណ្តាលអោយបាក់អស់មួយដេីមដាច់ដល់គល់​ កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ខែកក្កដា​ឆ្នាំ២០១៩​ នៅចំណុចស្តុបមុខវត្តថាន់​ តាមបណ្តោយផ្លូវសុធារស់​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តហ៊ីយ៉ាន់ដាយប្រភេទស្ទូចកុងតឺន័រ​ ពណ៍ស​ គ្មានស្លាកលេខ​ ដឹកទូកុងតឺន័រ​ មួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវសុធារស់​ ក្នុងទិសដៅពីត្បូងទៅជេីងហេីយបានអែបខាងបំណងឈប់ស្ទូចទូកុងតឺន័រដាក់ឃ្លាំងដែលនៅជិតស្តុបស្រាប់តែគៀរបង្គោលស្លាកសញ្ញាហាមមិនអោយឈប់បាក់ដាច់ដល់គល់រងការខូចខាត។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនុងទាក់ទងទៅជំនាញមកយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕
រថយន្តស្ទូចកុងតឺន័រ បេីកកៀរស្លាកសញ្ញាហាមមិនអោយឈប់បាក់អស់មួយដេីម រថយន្តស្ទូចកុងតឺន័រ បេីកកៀរស្លាកសញ្ញាហាមមិនអោយឈប់បាក់អស់មួយដេីម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:52:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.