មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បង្ក្រាបទីតាំងហាងម៉ាស្សាបង្កប់សេវ៉ាផ្លូវភេទមួកន្លែង ឃាត់ខ្លួនមនុស្សប្រុស ស្រី៨នាក់

ភ្នំពេញ​៖​ កម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្សនិងអនិតិជនបានសហការជាមួយនគរបាលប៉ុស្តិ៍បឹងសាឡាងចុះបង្ក្រាបទីតាំងហាងម៉ាស្សាមួយកន្លែងដែលបង្កប់សេវ៉ាកម្មផ្លូវភេទនិងឃាត់ខ្លួនមនុស្សស្រី៥នាក់ក្នុងនោះមានថៅកែហាងម្នាក់និងភ្ញៀវប្រុសៗ៣នាក់ថែមទៀត។ ប្រតិបត្តិការ​នេះបានធ្វេីឡេីងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៩ខែកក្កដា​ឆ្នាំ២០១៩​ នៅលេីកំណាត់ផ្លូវលេខ២៧១​ គល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។
សមត្ថកិច្ចបានឲ្យដឹងថា​ មុននិងឈានចូលដល់ការចុះបង្ក្រាបមានប្រជាពលរដ្ឋបានរាយការណ៍សំងាត់ថាទីតាំងខាងលេីមានសេវ៉ាកម្មបំរេីផ្លូវភេទទេីបកម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្សនិងអនិតិជនបានចុះធ្វេីការសេីបអង្កេតអស់រយះពេលជាយូមកហេីយទេីបនៅថ្ងៃកេីតហេតុចុះបង្ក្រាបតែម្តង។ ក្នុងប្រតិបត្តិការ​ខាងលេីនេះនគរបាលបានធ្វេីការឃាត់ខ្លួននារីជាជនរងគ្រោះចំនួន៤នាក់និងថៅកែហាងម្នាក់ថែមទាំងភ្ញៀវប្រុសៗ៣នាក់ទៀត។
ក្រោយឃាត់ខ្លួនជនរងគ្រោះទាំង៤នាក់និងភ្ញៀវ៣នាក់ត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្សនិងអនិតិជនដេីម្បីធ្វេីការអបរំដោយឡែកថៅកែងហាងត្រូវបាននគរបាលកសាងសំណំរឿងរងចាំបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
បង្ក្រាបទីតាំងហាងម៉ាស្សាបង្កប់សេវ៉ាផ្លូវភេទមួកន្លែង ឃាត់ខ្លួនមនុស្សប្រុស ស្រី៨នាក់ បង្ក្រាបទីតាំងហាងម៉ាស្សាបង្កប់សេវ៉ាផ្លូវភេទមួកន្លែង ឃាត់ខ្លួនមនុស្សប្រុស ស្រី៨នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:43:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.