មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បេីករថយន្តហាយឡែនឌ័មិនប្រយ័ត្ន បុកក្បាលនាគទ្រូងពុះចែកផ្លូវក្រឡាប់ផ្ងាជើងម្ខាង មួយគ្រួសារប្រុសស្រីក្មេងចាស់ ៥នាក់ រងរបួសស្រាល

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវបាក់អស់មួយកង់​ ឯរថយន្តក្រឡាប់ផ្ងាជើងម្ខាង រងការខូចខាតយ៉ាងដំណំ បណ្តាលអោយមនុស្សមួួយគ្រួសារប្រុសស្រីក្មេងចាស់ ៥នាក់ រងរបួសក្បាលដៃជើងស្រាល ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ២៦ ខែ កក្តដា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាឃើញបរថយន្តមួយគ្រឿងម៉ាក​ ហាយឡែនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ 2AX-7675 ធ្វើដំណើរជាលក្ខណៈគ្រួសារ ប្រុសស្រីក្មេងចាស់ ៥នាក់ តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបែកជាបួនកែងនឹងផ្លូវ ១៩៣ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ចំណែករថយន្តបង្កបានក្រឡាប់ផ្ងារជេីង រងរបួសក្បាល និងជើង ស្រាល ៥ នាក់។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕
បេីករថយន្តហាយឡែនឌ័មិនប្រយ័ត្ន បុកក្បាលនាគទ្រូងពុះចែកផ្លូវក្រឡាប់ផ្ងាជើងម្ខាង មួយគ្រួសារប្រុសស្រីក្មេងចាស់ ៥នាក់ រងរបួសស្រាល បេីករថយន្តហាយឡែនឌ័មិនប្រយ័ត្ន បុកក្បាលនាគទ្រូងពុះចែកផ្លូវក្រឡាប់ផ្ងាជើងម្ខាង មួយគ្រួសារប្រុសស្រីក្មេងចាស់ ៥នាក់ រងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:52:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.