មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ខ្លាំងមែន! បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តបែកកង់ ឈប់ដេកកណ្តាលផ្លូវ ខឹងគេបើកមកពីក្រោយស៊ីផ្លេញយពេក បើករថយន្តថយក្រោយ បុករះម៉ូតូកង់បី​ ម៉ូតូ និងរថយន្តមួយគ្រឿងទៀតរងការខូចខាត

ភ្នំពេញ៖ បុរសជនជាតិចិនស្រវឹងស្រាម្នាក់បើកហាយលែនឌ័រមួយគ្រឿង បែកកង់ឈប់ដេកកណ្តាលផ្លូវ ខណៈផ្លូវកំពុងមានការកកស្ទះ ខឹងនឹងគេបើកមកពីក្រោយសិីុផ្លេដាក់ញយពេកខឹង បើករថយន្តរយ៉ែថយក្រោយ បុករះម៉ូតូកង់បីឥណ្ឌា ម៉ូតូ និងរថយន្តមួុយគ្រឿងរងការខូចខាតតែមិនបង្កឲ្្យមានអ្នតរងរបួសទេ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ នឹង ៣០ នាទីយប់ ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតននៅចំណុចមុខផ្សារ ស្ទឹងមានជ័យ (ចាស់) តាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនខាងលើស្រវឹងស្រា បើករថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-7206 ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានបែកកង់ខាងមុខខាងឆ្វេង នៅចំកណ្តាលផ្លូវ ដោយមិនបានបើកមកអែបចិញ្ចើមផ្លូវ ហើយដេកធ្វើប្រងើយ ដោយមិនខ្វល់ពីការកកស្ទះចរាចរណ៍នោះទេ លុះមកដល់ម៉ោងកើតហេតុ អ្នកដំណើរកំពុងធ្វើចរាចរណ៍តាមដងផ្លូវ ខណៈកំពុងមានកាកកស្ទះ ដោយឃើញរថយន្តឈប់ចំកណ្តាលផ្លូវផងនោះ បាននាំគ្នាសុីផ្លេដាក់ជាច្រើនលើក ស្រាប់តែជនជាតិចិនរូបនោះខឹងគេសុីដាក់ញយពេក បានបើករថយន្តរយ៉ែថយក្រោយទៅបុករះម៉ូតូកង់បីឥណ្ឌាមួុយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HH-4454 និងម៉ូតូឌ្រីមសង់ស៊េរី ០១៩ ពណ៌មួយគ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-0203 និងរថយន្តព្រូសពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BA-3705 កំពុងបើកមកក្រោយស្របទិសដៅគ្មាបណ្តាលឲ្យរងការខូចខាត។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ខមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការដោះស្រាយាគ្នាទៅតាមផ្កូវច្បាប់៕
ខ្លាំងមែន! បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តបែកកង់ ឈប់ដេកកណ្តាលផ្លូវ ខឹងគេបើកមកពីក្រោយស៊ីផ្លេញយពេក បើករថយន្តថយក្រោយ បុករះម៉ូតូកង់បី​ ម៉ូតូ និងរថយន្តមួយគ្រឿងទៀតរងការខូចខាត ខ្លាំងមែន! បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តបែកកង់  ឈប់ដេកកណ្តាលផ្លូវ ខឹងគេបើកមកពីក្រោយស៊ីផ្លេញយពេក បើករថយន្តថយក្រោយ បុករះម៉ូតូកង់បី​ ម៉ូតូ និងរថយន្តមួយគ្រឿងទៀតរងការខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:40:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.