មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្ដកុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន គោលបំណងដឹកម្ហូបទៅឲ្យភ្ញៀវ តែមិនទាន់ដល់ផង ក៏ជ្រុលទៅបុករថយន្តកុងតឺន័រមួគ្រឿងពេញទំហឹង ស្លាប់ភ្លាមៗមួួយរំពេចនៅកន្លែងកើតហេតុ ភ្លាមៗនោះក៏មានជនឆ្លៀតឱកាសយកទូរសព្ទ័បាត់បន្តែមទៀត។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង ៨ នឹង ៣០ នាទីយប់ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩ នៅចំណុចផ្លូវ ២១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
សាកសពជនរងគ្រោះ(ស្លាប់)មានឈ្មោះ ធួន ឌីណា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។
បើតាមស្ដីរបស់ឪពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កូនរបស់គាត់ចេញពីហាងយកម្ហូបទៅឲ្យភ្ញៀវនៅម្ដុំចំការដូរង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានគេប្រាប់គាត់ថា កូនរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់អាយុជីវិតទៅហើយ ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍បញ្ចៀសការកកស្ទុះ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងអូសរថយន្ដនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំការដោះស្រាយគ្នាពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងហើយ ស្រាប់តែមានជនឆ្លៀតឱកាសម កបន្លំធ្វើជាសាច់ញាតិជនរងគ្រោះ យកទូរសព្ទរបស់ជនរងគ្រោះយកទៅបាត់៕
ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្ដកុងតៃន័រ ស្លាប់មួយរំពេច ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្ដកុងតៃន័រ ស្លាប់មួយរំពេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:16:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.