មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តកុងតឺន័របើកវ៉ាជែងទៅបុក ម៉ូតូពេញទំហឹង ស្លាប់បុរសម្នាក់មួយរំពេច

ភ្នំពេញ៖ បុរសម្នាក់កំពុងជិះម៉ូតូ ត្រូវរថយន្តកុងតឺន័របើកវ៉ាជែង ជ្រុលទៅបុកពេញទំហឹង បណ្តាលអោយបោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះខាងលើមានឈ្មោះ ប៉ែន តុលា អាយុ ២៥ឆ្នាំ មុខរបរ ជាងប៉ះកង់ឡាន ស្នាក់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងមានស្រុកកំណេីត នៅភូមិពភ្លា ឃុំសង្ឃ័រ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ស្វាយរៀង 1F-1790 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតមកលិច ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រ ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-0247 បានធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនយ៉ាងលឿន និងបានរវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀត ជ្រុលទៅបុកម៉ូតូ ចំពីមុខពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ ដួលបោកក្បាលនិងថ្នល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ ចំណែកឯតៃកុងរថយន្តបង្កបានចុះគេចខ្លួនបាត់បន្សល់រថយន្តនៅនិងកន្លែងកើតហេតុ ។
បើតាមសម្ដីបងប្រុសបង្កើតរបស់សពជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូពីព្រែកហូរ មកផ្ទះគាត់នៅម្ដុំរង្វង់មូលគួរស្រូវ ដើម្បីមកដេកជាមួយ តែអកុសលប្អូនប្រុសរបស់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតគួរឲ្យសោកស្ដាយបំផុត ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញខណ្ឌដង្កោរធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើកាដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាត្តិដឹកយកទៅស្រុកំណើតធ្វើបុណ្យតាមប្រៃណី៕
រថយន្តកុងតឺន័របើកវ៉ាជែងទៅបុក ម៉ូតូពេញទំហឹង ស្លាប់បុរសម្នាក់មួយរំពេច រថយន្តកុងតឺន័របើកវ៉ាជែងទៅបុក ម៉ូតូពេញទំហឹង ស្លាប់បុរសម្នាក់មួយរំពេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:09:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.