មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម ដេញវាយសម្លាប់ សង្ស័យករណីគុំនំ

ភ្នំពេញ៖ បុរសម្នាក់បែកក្បាលផុងរលាដេកស្លាប់តាមចិញ្ចើមផ្លូវយ៉ាងអាណោចអធ័ម ខណះជិះម៉ូតូមួយគ្រឿងត្រូវជនសង្ស័យមួយក្រុម ជិះមូតូជាច្រើនគ្រឿងដេញវាយសម្លាប់ សង្ស័យករណីគុំនំ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង ១ នឹង ៣០ នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខវត្ត ភ្នៀត តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ​ ក្នុងសង្កាត់គោករការ ភូមិភ្លូផ្អែម ខណ្ឌព្រែកព្នៅ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ​ មានវ័យប្រមាណជា ៣០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៌ស​ ស្លៀកខោជើងវែង ពណ៌ខ្មៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ ម៉ាកឌ្រីមសង់ ឡើងស៊េរី ០១៦ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-5317 ធ្វើទិសដៅពីត្បូងទៅជើង ខណៈនោះក៏មានជនសង្ស័យមួយក្រុម មានគ្នាប្រមាណជា ៨នាក់ ជិះម៉ូតូ ៤គឿង មិនមានស្លាកលេខ ដេញមកពីក្រោយដេញវាយប្រហាបណ្តាលឲ្យជនរងគ្រោះ ជិះម៉ូតភ័យស្លន់ស្លោ លុះមកដល់ចំណុខកើតហេតុ រេចង្កូតធ្លាក់ចិញ្ចើមផ្លូវ រួចរត់ចេញពីរម៉ូតូយករួចខ្លួន ហើយស្រែកឲ្យគេជួយផង បន្ទាប់មកជនសង្ស័យបាននាំគ្នាដេញពីក្រោយ ហើយយកដុំថ្នវាយទៅលើជនរងគ្រោះបែកក្បាលផុងរលាដ៍ ដេកស្លាប់ផ្កាប់មុខឃ្លាតពីម៉ូតូប្រមាជា ៤០មែត្រ យ៉ាងអាណោចអាធ័ម ចំណែកជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។
តាមការបញ្ជាក់ជំហ៊ានដំបូង របស់សមត្ថកិច្ចថា រកណីវាយសម្លាប់ខាងលើនេះ សង្ស័យគុំនំគំគួនជាយូរមកហើយ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការហំុពទ្ធ័កន្លែងកើតហេតុ រងចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច្ច័យ និងធ្វើការទំនាក់ទំនងទៅសាច់ញាតិ មកទទួលសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យ សមត្ថកិច្ខនឹងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លូនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម ដេញវាយសម្លាប់ សង្ស័យករណីគុំនំ បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម ដេញវាយសម្លាប់ សង្ស័យករណីគុំនំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:41:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.