មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ម៉ូតូពីរគ្រឿងទាក់ដៃចង្កូតគ្នា ដួលត្រូវរថយន្តមកពីក្រោយ កិនបុរសម្នាក់ជាមន្ត្រីអាវុតហត្ថស្លាប់រំពេច

ភ្នំពេញ៖ បុរសជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ ជិះម៉ូតូលើដងផ្លូវសុខៗត្រូវម៉ូតូមួយគ្រឿងទៀត ជិះមកវ៉ាបណ្ដាលអោយទាក់ដៃចង្កូត ដួលត្រូវរថយន្តមួយគ្រឿង បើកមកពីក្រោយពីលើស្លាប់រំពេច ហើយរថយន្តព្យាយាមបើករត់ប្រមាណ ៥០ម៉ែត្រ ត្រូវសមត្ថកិច្ចឃាត់តៃកុង និងរថយន្តបាន យកមកប៉ុស្តិ៏រងចាំប្រគល់ឲ្យជំនាញក្រុង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ៨ នឹង ៣០ នាទីយប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោុយផ្លុូូវជាតិលេខចំណុចអគ្គីសនីចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
loading...
សពរងគ្រោះមានឈ្មោះ ជា សុវណ្ណ ភេទ​ ប្រុស អាយុ ៥១ ឆ្នាំ មុខរបរ អាវុតហត្ថ អាសយដ្ឋានផ្ទះលេខ ១៥៥ ផ្លូវជាតិលេខ ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិស្ដើងមានជ័យ ស្រុកដង្កោ កណ្ដាល។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមន្ត្រីអាវុតហត្ថម្នាក់ជិះម៉ូតូឌ្រីមសង់០១៨ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1HA 0257 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនមធ្យមខណៈមកដល់ចំនុចកើតខាងលើស្រាប់តែម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះមកពីក្រោយវ៉ាបណ្ដាលទាក់ដៃចង្កូតដួលរួចម៉ូតូបង្ករមិនបានដួលទេជិះគេចបាត់ស្រមោល។ ភ្លាមៗនោះដែរស្រាប់តែមានរថយន្តស្តារិចពណ័សពាក់ស្លាកលេខកណ្ដាល2A 9835 ធ្វើដំណើរស្របគ្នាមកពីក្រោយកិនពីមន្ត្រីអាវុតហត្ថរូបនោះបណ្ដាលឲ្យស្លាប់គួរឲ្យរន្ធត់។ចំនែករថយន្តបង្ករព្យាយាមបើករត់ចេញពីកន្លែងកើតហេតុប្រមាណ៥០ម៉ែត្រត្រូវសមត្ថកិច្ចឃាត់ខ្លូនតែម្ដង។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញវាស់វែងយករថយន្តនិងម៉ូតូរងគ្រោះទៅកាន់ការិយាល័យចរាចរណ៏ផ្លូវគោកក្រុងរងចាំដោះស្រាយគ្នាបន្តទៀត។
ម៉ូតូពីរគ្រឿងទាក់ដៃចង្កូតគ្នា ដួលត្រូវរថយន្តមកពីក្រោយ កិនបុរសម្នាក់ជាមន្ត្រីអាវុតហត្ថស្លាប់រំពេច ម៉ូតូពីរគ្រឿងទាក់ដៃចង្កូតគ្នា ដួលត្រូវរថយន្តមកពីក្រោយ កិនបុរសម្នាក់ជាមន្ត្រីអាវុតហត្ថស្លាប់រំពេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:31:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.