មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនសង្ស័យ ៣នាក់ ធ្វើសកម្មភាពលួចកាច់-កម៉ូតូនិច បានសម្រេច ម្ចាស់ឃើញទាន់ចាប់ប្រគល់សមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពលួចកាច់-កម៉ូតូបានសម្រេច ហើយក៏បណ្តើរចេញ ត្រូវម្ចាស់ផ្ទះទាន់ឃាត់ឲ្យឈប់ក៏ត្រូវជនសង្ស័យវ៉ៃ ម្ចាស់ផ្ទះក៏វ៉ៃវិញក្របួចបានទាំងបីនាក់ឲ្យសមត្ថកិច្ចចាប់មកសាកសួរ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៏នេះកើតឡើងកាលវេលាម៉ោង ២ យប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃ ពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
loading...
ជនសង្ស័យមានទី១ឈ្មោះ ម៉ម រស្មី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះលេខ៣៥ស្ទួន ផ្លូវលេខ២៦BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ ជនសង្ស័យទី២មានឈ្មោះ ពៅ វណ្ណា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន រស់នៅម្តុំមាត់ប្រឡាយ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។ ជនសង្ស័យទី៣មានឈ្មោះ ជៀម វិសាល ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ថ្នាក់ទី៩ នៅសាលា អង្ការ BL រស់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។
យោងតាមសម្ដីម្ចាស់ផ្ទះជួលបានឲ្យដឹងថាដំបូងឡើយគាត់ បានឃើញនារីពីរនាក់ជិះម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FH.6459មកពីក្រៅហើយក៏ឈប់នៅមុខបន្ទប់របស់គាត់បានឡើងទៅជាន់ទី១ដេកបាត់ទៅ។ ហើយ មួយសន្ទុះក្រោយមករូបគាត់ព្រមទាំងមិត្តភក្កិក៏បានជិះម៉ូតូចេញទៅក្រៅដើម្បីរកទិញអីញ៉ាំមួយសន្ទុះក្រោយមកគាត់ក៏ត្រឡប់មកវិញស្រាប់តែឃើញជនសង្ស័យ ៣នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ ក្រចេះ1A.8815មកឈប់នៅច្រកចូលមុខផ្ទះរបស់គាត់ រូបគាត់ឈប់ចាំមើលហើយក៏ឃើញម្នាក់ដើរចូលទៅកាច់កម៉ូតូនារីរងគ្រោះទាំង ២នាក់ខាងលើបណ្ដើរចេញមកក្រៅ គាត់ កាក់សួរនាំហើយក៏មានការវ៉ាយប្រតាយប្រតប់គ្នាហើយមិត្តភ័ក្តិគាត់ក៏បានជួយចាប់ក្របួចជាប់ជនសង្ស័យទាំងបីនាក់ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវយកមកសួរនាំ។ បើតាមសម្ដីនារីរងគ្រោះ ទាំង២នាក់បានប្រាប់ឱ្យដឹងថាម៉ូតូនេះមិនមែនជាម៉ូតូរបស់គាត់ទេគាត់ខ្ចីពីបងស្រីម្នាក់យកមកជិះតែប៉ុណ្ណោះ ពិតជាសំណាងណាស់ដែលបានបងប្រុសម្ចាស់ផ្ទះចាប់ជនសង្ស័យបាន។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវធ្វើកំណត់ហេតុនិងបញ្ជូនបនទៅសាលាដំបូងរាជធានីចាត់តាមច្បាប់។
ជនសង្ស័យ ៣នាក់ ធ្វើសកម្មភាពលួចកាច់-កម៉ូតូនិច បានសម្រេច ម្ចាស់ឃើញទាន់ចាប់ប្រគល់សមត្ថកិច្ច ជនសង្ស័យ ៣នាក់ ធ្វើសកម្មភាពលួចកាច់-កម៉ូតូនិច បានសម្រេច ម្ចាស់ឃើញទាន់ចាប់ប្រគល់សមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:17:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.