មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តកូឡាលឿនពេក ហោះទៅបុករបងឃ្លាំងសាំងសូគីមុិចរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរមិត្តភក្កិបីនាក់ ទៀតបានបើករថយន្តកូឡាយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ ៥ ស្រាប់តែ វាក់អឺនិងម៉ូតូមួយគ្រឿងបួងចង្កូតមកស្តាំដៃជ្រុលទៅបុក របងឃ្លាំងសាំងសូគីមិចបណ្ដាលឱ្យរងការខូចខាត រថយន្តយ៉ាងដំណាំ ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង ១១និង ៣០ នាទីយប់ថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចស្តុបស្ពានបេឡេ តាមបណ្ដោយផ្លូវជាតិលេខ ៥ ទិសដៅពីជើងមកត្បូង ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
អ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ ភ្លាមៗបានចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2H.7684ដែលជិះគ្នា ៤នាក់តាមបណ្ដោយផ្លូវជាតិលេខ ៥ទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានវ៉ាម៉ូតូមួយគ្រឿង ហើយក៏វ៉ាក់អើជាមួយនឹងម៉ូតូ ក៏គេចចង្កូតមកស្តាំដៃជ្រុលទៅបុកនឹងរបងជញ្ជាំងឃ្លាំងសាំងសូគីមិចបណ្ដាលឱ្យប្រេះជញ្ជាំងថ្មនិងខូចខាតរថយន្ត ផ្នែកខាងមុខយ៉ាងដំណំ។តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។ ភ្លាមៗគេឃើញតែកុងរថយន្តនិងអ្នក រួមដំណើរបានចាកចេញពីកន្លែងកើតហេតុ ទៅបាត់អស់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
បើករថយន្តកូឡាលឿនពេក ហោះទៅបុករបងឃ្លាំងសាំងសូគីមុិចរងការខូចខាតយ៉ាងដំណំ បើករថយន្តកូឡាលឿនពេក ហោះទៅបុករបងឃ្លាំងសាំងសូគីមុិចរងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:49:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.