មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះអ្នកស្រុក អស់១៥១ខ្នង យ៉ាងសន្ធោសន្ធៅទាំងកណ្ដាលយប់អធ្រាត នៅខណ្ឌឬស្សីកែ

ភ្នំពេញ​៖​ ផ្ទះអ្នកភូមិជាង ១៥១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង តែសំណាងល្អអ្នករស់នៅ រត់ចេញទាន់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកអន្តរាគមន៏ជួយបាញ់ពន្លត់ កាលពីវេលាម៉ោង ១២ នឹង ២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ ធ្នូ ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ ១ ខណ្ឌឬស្សីកែវ។
loading...
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ គាត់ជាអ្នកធ្វើនំលក់ ផ្ទះជាប់នឹងផ្ទះឆេះដំបូងគេ រូបគាត់កំពុងតែធ្វើនំ ស្រាប់មានអណ្ដាតភ្លើងឆេះចេញខាងក្រោយផ្ទះលក់បាយ គាត់ក៏រត់ចេញមកខាងក្រៅ ស្រែកឆោឡោផ្អើលដល់អ្នករស់នៅជិតខាង រួចករាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យមកជាច្រេីនគ្រឿងមកបាញ់ពន្លត់។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សមត្ថកិច្ចបានឲ្យដឹងថា​ ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ មិនមានមនុស្សរងរបួសនោះទេ ដោយរងការខូចខាតសំភារៈមួយចំនួនធំ និងផ្ទះ ១៥១ខ្នងជាង ត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុងសល់តែផេះ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
សមត្ថកិច្ចបានបញ្ជាក់ថា​ មូលហេតុនៃការឆាបឆេះខាងលេី បណ្តាលមកពីឆ្លងចន្តអគ្គិសនី​ ចំណែករថយន្តពន្លត់អគ្គិភ័យមកចំនួន ៤១គ្រឿង និងប្រេីប្រាស់អស់ទឹក ៤១ឡាន អគ្គិភ័យក៏រលត់ទៅវិញទាំងស្រុងនៅ ៣ នឹង ១០យប់ ថ្ងៃដដែល។
ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះអ្នកស្រុក អស់១៥១ខ្នង យ៉ាងសន្ធោសន្ធៅទាំងកណ្ដាលយប់អធ្រាត នៅខណ្ឌឬស្សីកែ ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះអ្នកស្រុក អស់១៥១ខ្នង យ៉ាងសន្ធោសន្ធៅទាំងកណ្ដាលយប់អធ្រាត នៅខណ្ឌឬស្សីកែ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:27:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.