មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករះម៉ូតូ៤គ្រឿងកំពុងឈប់ស្តុប ស្លាប់ម្នាក់ និងរងរបួសធ្ងន់ពីរនាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿង បោះពួយទៅបុករះ ម៉ូតូកំពុងតែឈប់ស្តុប ៤គ្រឿង ទាំងកំរោលបណ្ដាលឲ្យបុរសជាមន្ត្រីប៉ូលិស្តិ៏សក្តិ ៣ ម្នាក់ បាក់កស្លាប់គួរឲ្យរន្ធត់ និងពីរនាក់រងរបួសធ្ងន់ ហើយរថយន្តបង្ករបើករត់គេចបាត់ស្រមោល កាលវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃ ចន្ទ ទី ៦ ខែ មករា ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ចំណុចស្តុបចំការដូង កែងនឹងផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
សពបុរសរងគ្រោះមានឈ្មោះ ចន រតនា អាយុ ៤៦ ឆ្នាំ មុខរបរ មន្ត្រីអនុសេណីយ៏ឯក អាសយដ្ឋាន ផ្ទះលេខ ១៣៤ អឺ៤ហ្សែត ផ្លូវ ១៨២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បច្ចុប្បន្នស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេញកើតហេតុ គេឃើញរថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9621 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បត់ស្ដាំទៅផ្លូវព្រៃស ក៏ជ្រុលទៅបុករះម៉ូតូ ៤ គ្រឿង និងម៉ូតូសពរងគ្រោះកំពុងឈប់ស្តុប ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-8171 និងម៉ូតូមួយគ្រឿងទៀត ម៉ាកស្មាកវី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1L-6686 បណ្ដាលឲ្យម្ចាស់ម៉ូូតូវ៉ែវបាក់-កស្លាប់នៅកន្លែង ចំណែកម៉ូតូស្មាក់វី រងរបួសធ្ងន់ ២ នាក់ រួចរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើរត់គេចចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកស្លាកលេខមួយផ្ទាំង។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ ចុះមកវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកធ្វើកំណត់ប្រគល់សពឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។
បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករះម៉ូតូ៤គ្រឿងកំពុងឈប់ស្តុប ស្លាប់ម្នាក់ និងរងរបួសធ្ងន់ពីរនាក់ បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករះម៉ូតូ៤គ្រឿងកំពុងឈប់ស្តុប ស្លាប់ម្នាក់ និងរងរបួសធ្ងន់ពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:53:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.