មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រពិសដៃផ្ទៃឆ្អែត រពិសហួសហេតុ សមត្ថកិច្ចក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ថ្មើរជើងរកសំណាង ខណៈឃើញទូរសព្ទ័ក្នុងកង់បីឥណ្ឌា ដោយមិនមានម្ចាស់ បានធ្វើសកម្មលួចយកទូរស័ព្ទដៃម៉ាក OPPO មីនី នៅក្នុងកង់បីឥណ្ឌា ត្រូវម្ចាស់គេឃើញទាន់ ស្រែកឆោឡោផ្អើលដល់កម្លាំងល្បាតក្របួចទាំងព្រឹក នាំយកទៅប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ១០ នឹង ៣០នាទីព្រឹក ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២០ ស្ថិតនៅតាមផ្លូវជាតិ ៥ ភូមិផ្សាតូច សង្កាត់ទូលសង្កែ ខណ្ឌឬស្សីកែវ។
loading...

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ឆែល ភិន អាយុ ៣១ ឆ្នាំ មុខរបរជាងនំបុ័ង ស្នាក់នៅកន្លែងធ្វើការ សង្កាត់ទូលសង្កែទី ១ ខណ្ឌឬស្សីកែវ បានធ្វើសកម្មភាពលូកយកទូរស័ព្ទដៃមួយគ្រឿង នៅក្នុងម៉ូតូកង់បីឥណ្ឌា ម៉ាក OPPO មីនី សុីម ២ ពណ៌ខ្មៅ។
ជនរងគ្រោះមានឈ្មោះ យោក ផានធី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅ ផ្ទះជួល ផ្លូវបេតុ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូកង់បីឥណ្ឌា ឈប់ចតនៅចិញ្ចើមផ្លូវជិតក្រុមហ៊ុនក្រុងអិចប្រេស ពេលនោះក៏លេចមុខជនសង្ស័យម្នាក់មកហួសបន្តិច ក៏បានក្រលេកមើលទៅកង់បីឥណ្ឌាឃើញទូរសព្ទ័មួយគ្រឿងគេជាប់នៅខាងមុខ ដោយឃើញឩិកាសល្អ ដើរមកក្បែរកង់បីឥណ្ឌា រួចធ្វើសកម្មភាពលួចទូរសព្ទ័ដៃបានសម្រេច ហើយក៏ត្រូវម្ចាស់ឃើញទាន់ ស្រែកឆោឡោដេញតាមផ្អើលដល់កម្លាំងសមត្ថកិច្ចល្បាត ស្ទាក់ចាប់បាននាំខ្លួនទៅប៉ុស្ដិ៍ទូលសង្កែទី ១ ដើម្បីធ្វើការសាកសួរតែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទូលសង្កែទី ១ កំពុងធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការ ខណ្ឌឬស្សីកែវ ចាត់ការបន្តតាមនីតិវិធី ចំណែកទូរស័ព្ទម៉ាក OPPO មីនី សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ។
រពិសដៃផ្ទៃឆ្អែត រពិសហួសហេតុ សមត្ថកិច្ចក្របួចជាប់ រពិសដៃផ្ទៃឆ្អែត រពិសហួសហេតុ សមត្ថកិច្ចក្របួចជាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.