មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូទាក់ដៃចង្កូត ដួលចូលរថយន្តកុងតឺន័រកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូទាក់ដៃចង្កូត ដួលខ្ទាតចូលក្រោយក្រោមរថយន្តកិនបែកក្បាលស្លាប់គួរឲ្យអាណោចអធ័ម បង្ករភ្ញាក់ផ្អើលកាលវេលាម៉ោង ៧ នឹង ៣០នាទីយប់ ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងទួលពង្រ កែងនិងផ្លូវវេងស្រេង សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៏សែនជ័យ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66 / បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
សពជនរងគ្រោះមានឈ្មោះ សួន រីណា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរជាងទឹក ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតតខេត្តតាកែវ។
loading...
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់ ០១៣ ពណ៌ស ពាក់ស្លាកលេខ 1CF-4750 តាមបណ្ដោយផ្លូវបេតុទួលពង្រ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានដួលខ្ទាតចូលរថយន្តកុងតឺន័រក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-3581 បើកស្របគ្នាបណ្ដាលអោយកិនចំក្បាលបែកស្លាប់មួយរំពេច រួចរថយន្តព្យាយាមបើករត់រហូតដល់ស្តុបទួលពង្រ ហើយតៃកទុករថយន្តចោលគេចខ្លួនបាត់។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញ វាស់វែងយករថយន្តបង្ក និងម៉ុូតូរងគ្រោះយកទៅរក្សាទុកការិយាល័យចរាចរណ៏ផ្លូវគោក រងចំាម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះក្រោយពីធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។
បើកម៉ូតូទាក់ដៃចង្កូត ដួលចូលរថយន្តកុងតឺន័រកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បើកម៉ូតូទាក់ដៃចង្កូត ដួលចូលរថយន្តកុងតឺន័រកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:44:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.