មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ដាច់ចិត្តពីកូននិងប្ដីម្លេះ!! ស្ត្រីវ័យ៤០ឆ្នាំម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងផ្ទះជាន់ឡៅតឿ ស្លាប់ចោលកូន ៣នាក់

ផ្សាយថ្ងៃ ព្រហស្បត្តិ៍ ២០​ កុម្ភៈ ២០២០
ភ្នំពេញ៖ ស្ត្រីវ័យ៤០ឆ្នាំម្នាក់ សង្ស័យតែមានវិបត្តិក្នុងចិត្តព្រោះមានជម្ងឺប្រចាំកាយ ស្រាប់តែធ្វើអត្តឃាតចង.ក សម្លាប់ខ្លួននៅក្នុងផ្ទះជាន់ឡៅតឿ ស្លាប់ចោលកូនប្រុស៣នាក់ និងប្ដីឲ្យឯកោ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងជាខ្លាំង នាវេលាម៉ោង៤ប្រមាណជា៣០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66 / បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ ហេង សិត អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ និងមានស្រុកកំណើតក្នុងភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង ។ ដោយគាត់មានប្ដី និងកូនប្រុសចំនួន៣នាក់ ។
loading...

ប្រភពពីអ្នកជិតខាងបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ប្ដីរបស់គាត់បានចេញទៅហូបការគេនៅខេត្ត ហើយពេលកើតហេតុ កូនប្រុសរបស់គាត់បានចេញពីសាលាមកដល់ផ្ទះ ស្រាប់តែទ្វាជាប់គន្លះ ក៏បានស្រែកហៅម្ដាយជាច្រើនដងតែមិនតប ទើបកូនគាត់និងអ្នកជិតខាងនាំគ្នាជួយគាស់ទ្វាបើកមើល ក៏ម្ដាយចង.ក នៅជាន់ឡៅតឿ ទើបប្រញប់កាត់ខ្សែចំណងទំលាក់ចុះ តែអកុសលស្ត្រីរងគ្រោះខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយមក ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហើយសមត្ថកិច្ចក៏បានទាក់ទងទៅខាងជំនាញកោសល្យវិច្ឆ័យ ដើម្បីធ្វើការត្រួតពិនិត្យ ទើបដឹងថា ជនរងគ្រោះពិតជាធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចធ្វើឯកសារប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ដាច់ចិត្តពីកូននិងប្ដីម្លេះ!! ស្ត្រីវ័យ៤០ឆ្នាំម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងផ្ទះជាន់ឡៅតឿ ស្លាប់ចោលកូន ៣នាក់ ដាច់ចិត្តពីកូននិងប្ដីម្លេះ!! ស្ត្រីវ័យ៤០ឆ្នាំម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងផ្ទះជាន់ឡៅតឿ ស្លាប់ចោលកូន ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:16:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.