មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្ត 570 ស៊េរីទំនើបមិនគោរពរស្លាកសញ្ញា ទៅបុកម៉ូតូណៃហត រងរបួសធ្ងន់បុរសម្នាក់

ផ្សាយថ្ងៃទី ២៦ មីនា ២០២០៖
ភ្នំពេញ៖ ជនជាតិចិនមួយក្រុមបើករថយន្តសេរីទំនើបមួយគ្រឿង មិនគោរពរស្លាកសញ្ញាបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៏នេះកើតឡើងកាលវេលាម៉ោង ១០ នឹង ៥០នាទីយប់ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ ៣១០ កែងនឹងផ្លូវ ៥១ ក្នុងសង្កាត់បឹងកេង ១ ខណ្ឌបឹងកេងកង។
loading...
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនមួយក្រុម បើករថយន្តស៊េរីទំនើបម៉ាក 570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5555 តាមបណ្ដោយផ្លូវលេខ ៣១០ ខណៈមកដល់ចំណុចកើតហេតុខាងលើ មិនគោរពស្លាកសញ្ញាស្តុប បានជ្រុលទៅបុកម៉ូតូណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-9147 ជិះដោយបុរសម្នាក់តាមបណ្ដោយផ្លូវ ៥១ ទិសដៅពីជើងទៅត្បូង ពេញទំហឹងបណ្ដាលអោយបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយរថយន្តបង្កព្យាយាមបើករត់ប្រមាណជិតមួយរយម៉ែត្រ ទៅមុខលែងរួច រថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ ចំណែកជនរងគ្រោះត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកចំណុចកើតហេតុ ទាក់ទងទៅជំនាញបន្តមកវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៏ផ្លូវគោក រងចាំដោះស្រាយតាមផ្លូវច្បាប់។
បើករថយន្ត 570 ស៊េរីទំនើបមិនគោរពរស្លាកសញ្ញា ទៅបុកម៉ូតូណៃហត រងរបួសធ្ងន់បុរសម្នាក់ បើករថយន្ត 570 ស៊េរីទំនើបមិនគោរពរស្លាកសញ្ញា ទៅបុកម៉ូតូណៃហត រងរបួសធ្ងន់បុរសម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:32:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.