មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តបែនដឹកដីមួយគ្រឿង រេចង្កូតឡេីងសួនច្បារពុះចែកផ្លូវ បុកបង្គោលស្លាកប៉ាណូបាក់អស់១ដេីម

ផ្សាយថ្ងៃទី ១២ មីនា ឆ្នាំ ២០២០
ភ្នំពេញ៖ បុរសម្នាក់ទំនងជាងងុយដេក បានបេីករថយន្តធុនធំដឹកដី រេចង្កូតឡេីងសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលស្លាកប៉ាណូ បណ្ដាលឲ្យបាក់ដល់គល់និងខូចខាតសួនច្បាររបស់រដ្ឋ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី ១១ ខែមិនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិសំបួរ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66 / បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
loading...
តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់បេីករថយន្តធុនធំដឹកដីម៉ាក SCANIA ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3E-7448 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីជេីងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុខាងលេី ទំនងជាងងុយដេក ក៏បានរេចង្កូតទៅខាងឆ្វេងដៃ ឡេីងសួនច្បារពុះចែកទ្រូងផ្លូវ ហេីយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកស្លាកប៉ាណូ បណ្ដាលឲ្យបាក់ដល់គល់និងខូចខាតសួនច្បារ សម្បត្តិរដ្ឋ ។ តែសំណាងល្អមិនបង្ករឲ្យនណារម្នាក់រងរបួសនោះទេ

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ ក៏បានទាក់ទងទៅខាងជំនាញចុះមកវាស់វែង និងយករថយន្តទៅរក្សារទុកនៅ អធិការដ្ឋាននគបាលខណ្ឌដង្កោ រងចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕
រថយន្តបែនដឹកដីមួយគ្រឿង រេចង្កូតឡេីងសួនច្បារពុះចែកផ្លូវ បុកបង្គោលស្លាកប៉ាណូបាក់អស់១ដេីម រថយន្តបែនដឹកដីមួយគ្រឿង រេចង្កូតឡេីងសួនច្បារពុះចែកផ្លូវ បុកបង្គោលស្លាកប៉ាណូបាក់អស់១ដេីម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:18:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.