មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រពន្ធតាមទាន់ ឃើញប្ដីកំហូចនៅក្នុងបន្ទប់ជួលស្រីស្នេហ៏តែពីរនាក់ បង្កការភ្ញាក់ផ្អើល ទាស់គ្នាបែកផ្សែង

ផ្សាយថ្ងៃទី ០៣ មីនា ២០២០
ភ្នំពេញ៖ បុរស ម្នាក់បានលួចមានស្រីថ្មីនៅក្បែរបន្ទប់ជួលរបស់ខ្លួន និងបាន ចូលទៅសំងំឡើងឋានសួគ៌ ហើយត្រូវបានជាប្រពន្ធតាមទាន់ស្រែកយំផ្អើលដល់អ្នកនៅបន្ទប់ជួលជិតគ្នាយ៉ាងខ្លាំង។
ហេតុការណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៣ រំលងអាធ្រាត្រ ចូលថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២០ នៅបន្ទប់ជួលលេខ ១២០ ក្នុង ភូមិ ទួលថ្ងាន់ សង្កាត់ទួលសង្កែ ២ ខណ្ឌឬស្សីកែវ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66 / បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
បុរសជាប្តី ដែលលួចមានស្រី នៅក្បែររបងផ្ទះនោះឈ្មោះយុំ សីហា អាយុ ២៦ឆ្នាំ ជាកម្មករលី សែង មានប្រពន្ធឈ្មោះ កុត ដានី អាយុ២៨ឆ្នាំ ស្នាក់នៅ បន្ទប់ជួល លេខ ១០៧ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិ ព្រៃទទឹង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ចំណែក នារីដែលសាហាវស្មន់ឈ្មោះនៅ ស្រីអូន អាយុ៣៤ឆ្នាំ មានប្តីឈ្មោះអៀង បញ្ញា អាយុ៣០ឆ្នាំ មានកូន២នាក់ ស្រីអាយុ៩ឆ្នាំ ស្នាក់នៅបន្ទប់ កើតហេតុ ខាងលើ ។
loading...
តាមព័ត៌មានបានអោយដឹងថា នៅវេលាម៉ោប្រមាណ២យប់ចូលថ្ងៃទី០២ ខែមិនា បុរសជាប្តី ឈ្មោះយុំ សីហា បានត្រឡប់មកពីធ្វើការជាកម្មករ លីសែង ហើយ ក៏បាននាំបងប្អូនផឹកនៅក្បែរផ្ទះ។ បន្ទាប់ពីផឹកហើយ បុរសរូបនោះ ក៏បានលួចចូលទៅក្នុងបន្ទប់របស់ស្រីស្នេហ៍របស់ខ្លួន ដែលមានទំនាក់ទំនងស្នេហាលួចលាក់ជាយូរមកហើយ។ ខណៈនោះនារីជាប្រពន្ធ ក៏បានទៅទាន់ បង្កអោយមានការភ្ញាក់ផ្អើល និងមានទំនាស់គ្នា បែកផ្សែង។
តាមស្រ្តីឈ្មោះ កុត ដានី ជាប្រពន្ធ បានអោយដឹងថា នាងតាមដានប្តីលួចទាក់ទងគ្នាជាមួយស្រីថ្មី ដែលជាអ្នកក្បែរគ្នា ជាយូរមកហើយ។ នៅយប់មុនពេលកើតហេតុ នាងបានលូនក្រោមរថយន្តចាំមើលប្តី មានស្រីអស់ជាច្រើនម៉ោង ហើយបន្ទាប់ពីចប់ផឹកបានឃើញប្តីចូលទៅក្នុងបន្ទប់លេខ ១២០ នោះ ក៏បាននាំបងប្អូនទៅចាប់ប្តីកំហួចនោះតែម្តង ។ ស្រ្តីជាប្រពន្ធរូបនោះ បានអោយដឹងទៀតថា នាងនឹងប្តីបានរៀបការពេញច្បាប់អស់រយៈពេល ប្រមាណ ១០ឆ្នាំ មកហើយ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ។ ចំណងស្នេហ៍ បានកូន ២នាក់ កូនស្រីបងអាយុ ៦ឆ្នាំ និងកូនប្រុសប្អូនអាយុ ១ឆ្នាំ ១ខែ។ រយៈពេលប្រមាណ ២ខែមកហើយ មិនចុះសម្រុងគ្នា មិននឹកស្មានថា ប្តីលួចមានស្រីថ្មី ដែលជាអ្នកជិតគ្នាខាងធ្លាប់ផឹកស៊ីជាមួយគ្នា បែបនេះ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម


តាមបុរសជាប្តីបានអោយដឹងថា ខ្លួន មានទំនាក់ទំនងស្នេហាជាមួយឈ្មោះ នៅ ស្រីអូន រយៈពេលប្រមាណកន្លះខែមកហើយ។ រយៈពេលប្រមាណ ៣ថ្ងៃមុន ស្រីអូន ដែលជាសង្សារ ក៏មានទំនាស់គ្នា ជាប្តី ហើយប្តីក៏បានលក់ម៉ូតូ ចែកគ្នា នាំកូនទៅស្រុកអស់ក៏បានចូលទៅក្នុងបន្ទប់ជួបសួរនាំស្រីអូនថា បើកលែងលះគ្នា សុខចិត្តរស់នៅជាមួយខ្ញុំទេ? ស្រាប់តែប្រពន្ធទៅទាន់តែម្តង។


តាមស្រីស្នេហ៍ អោយដឹងថា នាងទើបតែឈ្លោះ លែងលះប្តីបាន ៣ថ្ងៃ ហើយនៅយប់នោះឈ្មោះ យុំ សីហា ក៏បានចូលទៅក្នុងបន្ទប់ សួរនាំ និងសុំរស់នៅជាមួយគ្នា ស្រាប់តែស្រ្តីជាប្រពន្ធក៏បានចូលទៅរករឿង ចាប់បោចសក់។ ស្រ្តីរូបនោះ បានអោយដឹងថា នៅយប់នោះនាងមិនបានដេករួមរក្សជាមួយប្តីរបស់គេនោះទេ ។ បន្ទាប់ពីមានទំនាស់គ្នា បុរសជាប្តីថា មិនយកប្រពន្ធវិញទេផ្ទះសំបែង និងដីធ្លីឲ្យប្រពន្ធ និងកូនទាំងអស់ សុខចិត្តចុះចេញតែខ្លួនមករស់នៅជាមួយស្រីស្នេហ៏ ទាំងគេមិនទាន់លែងលះគ្នាដាច់ផងនោះ។ ចំណែកប្រពន្ធដើម បើប្ដីលែងស្រលាញ់រូបគាត់ហើយ គាត់ទារជំម្ងឺចិត្តចំនួន ៥០០០ដុល្លារ ពីស្រីស្នេហ៏របស់លោកប្ដីកំហូច ដែលសន្យាថា ឲ្យដើម្បីចិញ្ចឹមកូន ហើយគាត់នឹងប្រគល់ប្ដីកំហូចនោះឲ្យទៅស្រីស្នេហ៏ថ្មីរបស់គេចុះ។

ប្រពន្ធតាមទាន់ ឃើញប្ដីកំហូចនៅក្នុងបន្ទប់ជួលស្រីស្នេហ៏តែពីរនាក់ បង្កការភ្ញាក់ផ្អើល ទាស់គ្នាបែកផ្សែង ប្រពន្ធតាមទាន់ ឃើញប្ដីកំហូចនៅក្នុងបន្ទប់ជួលស្រីស្នេហ៏តែពីរនាក់ បង្កការភ្ញាក់ផ្អើល ទាស់គ្នាបែកផ្សែង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:59:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.