មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទាស់ពាក្យសម្ដីក្នុងហាងស្រាក្រឡុក ចេញមកវិញត្រូវជនដៃដល់ ១ក្រុម ព្រួតវាយទាល់តែស្លាប់

ផ្សាយថ្ងៃទី ២៣ មីនា ២០២០៖
ភ្នំពេញ​៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗគួរឲ្យអាណោចអធ័ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីផឹកស៊ី​ ស្រាក្រឡុកមួយកន្លែង ត្រូវបានជនសង្ស័យមួយក្រុម ជិះម៉ូតូ ៣គ្រឿង មានគ្នា ៥ ទៅ ៦នាក់ ប្រដាប់ដោយដុំថ្ម​ និងដំបងគ្រប់ដៃដេញតាមមកបំបុកអោយដួល ហេីយព្រួតវាយ រហូតស្លាប់តែម្ដង​ រួចក៏នាំគ្នាជិះរត់គេចបាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចមូលដ្ឋាន​ឡេីយ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងនៅចំណុចទល់មុខ​សាលាមត្តេយ្យ​វត្តកោះ ចម្ងាយប្រហែល ៥០ម៉ែត្រ​ ពីប៉ុស្តិ៍ផ្សារថ្មី ៣​ លេីផ្លូវ ៦៣​ កែងផ្លូវ ១៧៤​ ស្ថិតក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ នាម៉ោងជាង ៣ នឹង ២០នាទីទៀបភ្លឺ ថ្ងៃទី​ ២៣​ ខែ មីនា​ ឆ្នាំ ២០២០។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66 / បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
loading...

ជនរងគ្រោះ​ឈ្មោះ តាំង ម៉េងហួត ភេទ ប្រុស​ អាយុ ២៥ ឆ្នាំ មុខរបរធ្វេីការ​នៅក្នុងហាង​អ៉ីនធេីណេត នៅម្ដុំទឹកល្អក់ទី ៣​ ខណ្ឌទួលគោក​ និងមានទីលំនៅស្នាក់នៅម្ដុំបឹងសាឡាង​ ខណ្ឌទួលគោក​ ។
នៅមុនពេលកើតហេតុ​ ជនរងគ្រោះបានទៅផឹកស៊ី​ជាមួយមិត្តភក្តិរបស់ជនរងគ្រោះនៅកន្លែងលក់ស្រាក្រឡុកមួយកន្លែង​ នៅម្ដុំផ្សារសូរិយ៉ាម៉ល​ ក្នុងខណ្ឌដូនពេញ លុះផឹកស៊ីបានមួយសន្ទុះក្រោយមក ជនរងគ្រោះបានទាស់សម្ដីជាមួយ​ភាគីក្រុមជនបង្ក (ដោយមិនដឹងមូលហេតុអ្វីទេ) ហេីយបានទូរស័ព្ទមកប្រាប់អោយរូបគេជិះម៉ូតូទៅយកជនរងគ្រោះផង​ ខណៈពេលកំពុងជិះម៉ូតូទៅយកជនរងគ្រោះ​ ត្រឡប់ទៅផ្ទះវិញ​ ដោយជិះះម៉ូតូឌ្រីមសង់ ០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-8720 តាមផ្លូវ ៦៣​ ទិសដៅពីជើងមកត្បូង​ រូបគេជាអ្នកឌុប ចំណែកជនរងគ្រោះអង្គុយខាងក្រោយ លុះមកដល់ម៉ោងកេីតហេតុ​ មុខសាលាមត្តេយ្យវត្តកោះ កែងផ្លូវ ១៧៤ ចម្ងាយពីស្នាក់ការប៉ុស្តិ៍នគរបាលផ្សារថ្មីទី ៣​ មិនដល់ ៥០ម៉ែត្រ​ផង​ ស្រាប់តែលេចមុខក្រុមជនបង្ក​ មានគ្នាច្រេីននាក់ ជិះម៉ូតូ ៣គ្រឿង ​តាមមកពីក្រោយ​ ប្រដាប់ដោយដុំថ្ម​ និងឈេីជ្រុង បានជិះបំបុកម៉ូតូដែលរូបគេកំពុងឌុបជនរងគ្រោះ​ បណ្ដាលឲ្យដួល រួចធ្វើសម្មភាពព្រួតវាយនឹងដុំថ្មឈើជ្រុងបែកក្បាលស្លាប់ក្នុងថ្លុកឈាម ចំណែកជនរងគ្រោះដែលជាអ្នកឌុប ត្រូវម៉ូតូសង្កត់លេីជេីងរបស់ខ្លួន បណ្ដាលឲ្យ​រងរបួសស្រាល​ ហេីយក្រុមជនបង្កបានគំរាមមិនអោយរូបគេចូលជួយ​ បេីហ៊ានតែចូលជួយ​ ពួកគេនឹងវាយឲ្យស្លាប់ទាំងពីរទើប រូបគេមិនហ៊ានជួយ។ បន្ទាប់ពីធ្វើសកម្មភាព​វាយទៅលេីជនរងគ្រោះបណ្ដាលឲបែកក្បាលស្លាប់ក្នុងថ្លុកឈាមហើយ ក្រុមជនបង្ក​ បាននាំគ្នាជិះរត់គេចបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ប្រមូលយកវត្ថុតាំង និងនាំជនរងគ្រោះដែលជាម្ចាស់ម៉ូតូមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៏រដ្ឋាបាលប៉ុស្តិ៍បឹងរាំង ដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវ ឈានទៅដល់កំណត់មុខសញ្ញា ចាប់ជនសង្ស័យទាំងនោះ មកផ្ដាន់ន្ទាទោសតាមផ្លូវច្បាប់។
ទាស់ពាក្យសម្ដីក្នុងហាងស្រាក្រឡុក ចេញមកវិញត្រូវជនដៃដល់ ១ក្រុម ព្រួតវាយទាល់តែស្លាប់ ទាស់ពាក្យសម្ដីក្នុងហាងស្រាក្រឡុក ចេញមកវិញត្រូវជនដៃដល់ ១ក្រុម ព្រួតវាយទាល់តែស្លាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:18:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.