មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់មានជំម្ងឺប្រចាំកាយ បានក្អូតឈាមស្លាប់យ៉ាងអណោចអធ័ម

ផ្សាយថ្ងៃទី ១០ មីនា ២០២០
ភ្នំពេញ៖ បុរសម្នាក់បានដួលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអធ័មជាទីបំផុត ក្នុងផ្ទះល្វែងមួយកន្លែង បង្កភ្ញាក់ផ្អើលនៅវេលាម៉ោង ៣ នឹង ២០ នាទីរសៀល ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២០ ស្ថិតនៅក្នុងបុរីរុងរឿង ផ្លូវបេតុង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
loading...
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះគាត់បានស្នាក់នៅក្នុងផ្ទះជាមួយនឹងម្ដាយរបស់គាត់ ខណៈពេលដែលជនរងគ្រោះនៅម្នាក់ឯង ម្តាយរបស់គាត់បានចេញទៅខាងក្រៅ ដើម្បីនឹងទិញបាយសម្លម្ហូបអាហារ យកមកញ៉ាំទាំងពីរនាក់លោក ពេលម្ដាយត្រឡប់មកវិញស្រាប់តែប្រទះឃើញកូនប្រុសរបស់ខ្លួនបានដេកដួលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មក្នុងនោះគឺឈាមតាំងពីបន្ទប់ទឹកមកដល់ខាងក្រៅ តាមការបញ្ជាក់របស់បងប្អូនអ្នជិតខាង បានថែមទៀតដែរថា ជនរងគ្រោះមុននឹងគាត់ស្លាប់គឺគាត់មានឈាមនៅក្នុងបន្ទប់ទឹក ក្នុងផ្ទះហើយគាត់គាត់ក៏បានដើរមកខាងក្រៅបម្រុងបក់ដៃហៅអ្នកជិតខាងឲ្យជួយ តែគ្មានអ្នកជួយ ធ្វើឲ្យជនរង្គ្រោះក្អួតឈាមចេញមកខាងក្រៅយ៉ាងខ្លាំង ហើយក៏បានដួលប្រកាច់ដាច់ខ្យល់ស្លាប់នៅក្នុងផ្ទះរបស់គាត់យ៉ាងអាណោចអាធ័មតែម្តង។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66 / បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិតសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ឈ្មោះ ប៉ុន សុភារិទ្ធិ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ស្នាក់នៅក្នុងផ្ទះវីឡាក្នុងបុរីរុងរឿង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយពីកើតហេតុសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិតនេះ គឺមិនពាក់ព័ន្ធជាមួយនឹងជំងឺវារូស កូវិត ថ្មី 19 នោះទេ គឺជនរងគ្រោះស្លាប់ដោយសារមានជម្ងឺក្រពះជម្ងឺរលាកសន្លាក់ និងជំងឺទឹកនោមផ្អែម ដែលជនរងគ្រោះលេបថ្នាំយូរទៅ បណ្ដាលឱ្យធ្លាយក្រពះក្អួតឈាមស្លាប់បាត់បង់អាយុជីវិតតែម្ដង ក្រោយកើតហេតុសមត្ថកិច្ចក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកទៅតំកល់ទុកនៅវត្តព្រែកលៀបរងចាំធ្វើបុណ្យតាមប្រពៃណី។
បុរសម្នាក់មានជំម្ងឺប្រចាំកាយ បានក្អូតឈាមស្លាប់យ៉ាងអណោចអធ័ម បុរសម្នាក់មានជំម្ងឺប្រចាំកាយ បានក្អូតឈាមស្លាប់យ៉ាងអណោចអធ័ម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:29:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.