មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រឿងស្តេចគម្លង់៖ ពង្សសាវតាវត្តទឹកវិល

ផ្សាយថ្ងៃទី ១៣ តុលា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា មានលេចឡើងនូវរឿងនិទាន និង រឿងប្រវត្តិសាស្រ្តមួយចំនួនដែលទាក់ទងនឹងស្តេចគម្លង់ ដែលមានដំណាលថា ព្រះបាទស័ង្ខចក្រ ឬស្ដេចគម្លង់ ព្រះមហាក្សត្រខ្មែរទី ១៥ ទើបតែបានអាយុ ១៤ វស្សា បានឡើងគ្រងរាជសម្បត្ដិបន្ដពីព្រះបិតា នៅថ្ងៃ ១ កើត ខែ ផល្គុន ឆ្នាំ ជូត ព.ស ១៤៦០ ម.ស ៨៣៤ ច.ស៦៧៨ ត្រូវជា គ.ស ៩១៦ ។ ព្រះអង្គមានព្រះបរមរាជនាមព្រះបាទសម្ដេចព្រះស័ង្ខចក្រព័ត្រ រាជាធិរាជ ។ ដើមហេតុធំនោះគឺបណ្ដាលមកពីព្រះបាទស័ង្ខចក្រមិនបានគ្រប់គ្រង ផែនដី ដោយសុចរិតយុត្ដិធម៌ត្រឹមត្រូវតាមទសពិធរាជធម៌ ។ ដែលជាប្រភពធ្វើឲ្យប្រជាពលរដ្ឋ និងនាម៉ឺនមុខមន្ត្រីគ្រប់ជាន់ថ្នាក់រងទុក្ខវេទនា ក្ដៅក្រហាយមិនសប្បាយចិត្ដ ជាពិសេសនាម៉ឺនដែលមានដើមកំណើតជានាគ ។ នាម៉ឺននាគទាំងនេះ ដែលធ្លាប់ចូលមកបម្រើទឹកដីខ្មែរ តាំងពីសម័យរាជ្យព្រះថោងនាងនាគ សុទ្ធតែមានបុណ្យបារមីឬទ្ធិតេជៈខ្លាំងពូកែ ។ សូមរងចាំអានរឿងលម្អិតនៅលេខក្រោយទៀត
រឿងស្តេចគម្លង់៖ ពង្សសាវតាវត្តទឹកវិល រឿងស្តេចគម្លង់៖ ពង្សសាវតាវត្តទឹកវិល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:05:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.