រថយន្ដដឹកឥដ្ឋដាច់កាឡេ ទៅធ្លាក់ប្រឡាយ ក្រឡាប់ផ្ងាជើងច្រងាង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

រថយន្ដដឹកឥដ្ឋដាច់កាឡេ ទៅធ្លាក់ប្រឡាយ ក្រឡាប់ផ្ងាជើងច្រងាង

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ផ្សាយថ្ងៃទី ២១ ធ្នូ ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១២ នឹង ៤០ នាទី លើផ្លូវលេខ ១០៩ ត្រង់ចំណុចភូមិតាំងគម្ពីរ ឃុំទំព័រមាស ស្រុកសំរោងទង មានរថយន្ដដឹកឥដ្ឋ ១ គ្រឿង ម៉ាកហ៊ីណូ ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ប៊ុន ថៃ ភេទប្រុស អាយុ ២៥ ឆ្នាំ និងមានអ្នករួមដំណើរ ១ នាក់ ឈ្មោះព្រូ ម៉ាប់ ភេទប្រុស អាយុ ៣៧ ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិប្រសព្វ ឃុំប្រសព្វ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើបានដាច់កាឡេធ្លាក់ប្រឡាយក្រឡាប់បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភាៈរដូចជា៖ -របួសធ្ងន់មនុស្ស ២ នាក់ ប្រុស -ខូចខាតរថយន្ដ ១ គ្រឿងស្រាល -ចំពោះវត្ថុតាងរថយន្ដកំពុងចាត់ចែងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំព័រមាស ។
រថយន្ដដឹកឥដ្ឋដាច់កាឡេ ទៅធ្លាក់ប្រឡាយ ក្រឡាប់ផ្ងាជើងច្រងាង រថយន្ដដឹកឥដ្ឋដាច់កាឡេ ទៅធ្លាក់ប្រឡាយ ក្រឡាប់ផ្ងាជើងច្រងាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:26:00 AM Rating: 5

No comments:

Powered by Blogger.