មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុក រងរបួសធ្ងន់ម្នាក់

ផ្សាយថ្ងៃទី ០៦ ឧសភា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ទៅបុកម៉ូតូឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាតទាំងសងខាង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង៤០នាទី នៅលើផ្លូវក្រាលកៅស៊ូលេខ ២៤៤០ ត្រង់ចំណុច ភូមិត្រពាំងគោ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានម៉ូតូ ០១ គ្រឿងម៉ាក  HONDA DREAM C125 (2021) ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1T 2683 បើកបរដោយឈ្មោះ ឡុង សៀកលី ភេទប្រុស អាយុ ១៧ឆ្នាំ (របួសធ្ងន់) រស់នៅភូមិថ្មីទម្លាប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីកើតទៅលិច លុះបើកបរមកដល់ចំណុចខាងលើ បានបើកទៅបុក ជាមួយម៉ូតូគ្រឿងម៉ាកHONDA DREAM C125(2016) ពណ៌ខ្មៅ ពាក់ផ្លាក់លេខភ្នំពេញ 1FO 9785 បើកបរដោយឈ្មោះពៅ ពេជ្រ ភេទប្រុសអាយុ២០ឆ្នាំ (របួសស្រាល) ឌុបឈ្មោះពៅ ឆាត ភេទប្រុស អាយុ១៤ឆ្នាំ(របួសស្រាល) រស់នៅភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺជាមួយគ្នា ដែលកំពុងបើកបរឆ្លងផ្លូវពីទិសខាងជើងទៅទិសខាងត្បូង បណ្តាលឱ្យ គ្រោះថ្នាក់មនុស្ស និង ខូចខាតសម្ភារដូចខាងក្រោម:
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
-របួសមនុស្ស០៣ នាក់ ប្រុស
-របួសធ្ងន់មនុស្ស០១នាក់ ប្រុស ឈ្មោះ ឡុក សៀកលី ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ
-ខូចខាតស្រាលម៉ូតូ ០២ គ្រឿង។ ចំពោះវត្ថុតាងម៉ូតូទាំង ០២ គ្រឿងខាងលើបានយករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាន់សែន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុក រងរបួសធ្ងន់ម្នាក់ បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុក រងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:35:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.