ផ្សាយថ្ងៃទី ០៥ កុម្ភៈ ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភ្នំពេញ- ជាងជួសជុលម៉ាញ៉េទូរទស្សន៍ម្នាក់បានស្លាប់នៅក្នុងហេតុការណ៍អគ្គីភ័យ មួយកន្លែង ស្ថិតនៅ ក្បែរផ្សារប៉េសេ សង្កាត់បឹងទំពន់ទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ និង២៥ នាទីព្រឹក ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៥។
សពជនរងគ្រោះខាងលើមានឈ្មោះ ឡុង សារ៉ាត់ ភេទប្រុស អាយុ៤៥ឆ្នាំ. មុខរបរ ជាងជួសជុលម៉ាញ៉េនិងទូរទស្សន៍. ស្នាក់នៅចំនុចកើតហេតុខាងលើ។ យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ មានករណីឆ្លងចរន្តអគ្គិសនី បណ្តាលអោយឆាបឆេះបង្គោលភ្លើង យ៉ាងសន្ធោសន្ធៅ ហើយបានរាលឆេះផ្ទះរបស់ជនរងគ្រោះ ខណៈជនរងគ្រោះកំពុងនៅលើផ្ទះ ក៏បានជាប់គាំងនៅក្នុងផ្ទះបណ្តាលអោយឆេះរលាកពេញខ្លួន ឈ្លក់ផ្សែងភ្លើងស្លាប់នៅក្នុងផ្ទះតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យ បច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋាននៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានពិនិត្យសព និងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះខាងលើទៅអោយក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ឆ្លងចរន្តអគ្គិសនីឆេះ ស្លាប់បុរសជាជួសជុលទូរទស្សន៍ម្នាក់នៅផ្សារប៉េសេ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:22:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:22:00 AM
Rating:

No comments: