ភ្នំពេញ៖ យុវជនម្នាក់បានមកដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ទួលសង្កែ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ ក្រោយពី ត្រូវក្រុមចោរ ធ្វើសកម្មភាពកាច់.ក ម៉ូតូយកទៅបាត់ដោយសុវត្ថិភាព។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ IOS
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ នឹង ៣០ នាទីព្រឹក ថ្ងៃទី ១៧ ខែ វិចិ្ឆកា ឆ្នាំ ២០១៦ ដែលស្ថិតនៅ ចំណុចផ្ទះជួលផ្លូវ ៥៨ ក្រុម ៦ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះឈ្មោះ រឿន ដារ៉ូ ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ និសិ្សតឆ្នាំទី ១ នៅ សាលា ជាតិគ្រប់គ្រង ស្នាក់នៅផ្ទះកើត ហេតុខាងលើ មានស្រុកកំណើតនៅ ភូមិទួលដំណាក់ ឃុំចុងដូង ស្រុកកំពុងបាយ ខេត្តកំពង់ធំ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
ប្រភពពីជនរងគ្រោះបានអោយដឹងថា នៅ មុនពេលកើតហេតុ គាត់បានចេញពី សាលាជាតិគ្រប់គ្រង នៅវេលាម៉ោង ៨ យប់ ដោយបានធ្វើដំណើរ មកផ្ទះជួលរបស់ខ្លួន នៅពេលទៅដល់ផ្ទះជួល គាត់បានទុក ម៉ូតូនៅខាងក្រោមផ្ទះជួល និងមាន ចាក់សោរទ្វារត្រឹមត្រូវ ហើយបានដើរឡើង ទៅបន្ទប់ជួលរបស់ខ្លួន ដែលនៅជាន់ទី ៣ ដើម្បីចូលដេក។
លុះដល់វេលាម៉ោង ១០ នឹង ៣០ នាទីព្រឹក ស្រាប់តែគាត់ ងើបពីដេកវិញ មិនឃើញ ម៉ូតូដែលទុកនៅទីនោះ ហើយមើលទៅ ទ្វារខាងមុខ ឃើញសោរទ្វារត្រូវបាន គេចាក់ទឹកអាសុីត ទើបដឹងថា មានចោរចូល កាច់សោរកម៉ូតូរបស់គាត់ ម៉ូតូដែលត្រូវ ចោរកាច់កនោះ ម៉ាក ហុងដាឌ្រីសង់ សេ១២៥ ស៊េរី ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1H-8667។
ក្រោយពីកើតហេតុ ជនរងគ្រោះបានមក ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែ ដើម្បីកំណត់មុខសញ្ញា ចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕ ស៊ីន កុសល
យុវជនម្នាក់ដេកលង់លក់ស្រួលពេកត្រូវចោរកាច់.កម៉ូតូយកទៅបាត់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:13:00 PM
Rating:

No comments: