ផ្សាយថ្ងៃទី ០៦ មិថុនា ២០២៣
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ខេត្តស្ទឹងត្រែង ៖ ឃាត់ខ្លួនចោរលួចគោរបស់អ្នកភូមិនោះបានធ្វើឡើងនៅ ថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២៣ក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
នារសៀលថ្ងៃទី៤មិថុនានេះថា ប្រជាពលរដ្ឋបានរាយការណ៍ប្តឹងទៅនគរបាលស្រុកសេសាន ករណីបាត់គោ ហើយប្រទះឃើញសត្វគោត្រូវគេសម្លាប់វះយកសាច់។ ភ្លាមៗនោះនៅវេលាម៉ោង១៦និង៤៥នាទីកម្លាំងប៉ុស្ដិ៍នគរបាលឃុំកំភុន សហការជាមួយប្រជាការពារ ក្រោមការដឹកបញ្ជាពីជំនាញព្រហ្មទណ្ឌស្រុកសេសាន បានធ្វើការឃាត់ជនសង្ស័យភ្លាមៗដែរ។
ជនសង្ស័យឃាត់ខ្លួននោះឈ្មោះ ឡុង ហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ស្រុកកំណើតភូមិត្រពាំងខ្ចៅ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ស្នាក់នៅ ភូមិអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ចោរលួចហើយ បានលួចវះផ្នែកភ្លៅគោចំនួន៣ភ្លៅដឹកតាមម៉ូតូសំដៅចេញទៅលក់នៅអូរពងមាន់ ។ លោកអធិការបន្តថាមុខសញ្ញានេះកម្លាំងយើងតាមដាន និងឃ្លាំមើលយូរមកហើយក្រោយការចាប់ខ្លួនកម្លាំងនគរបាលបាន ចាប់យកវត្ថុតាងរួមមាន៖ សាច់គោ៣ភ្លៅ ម៉ូតូស្មាស់១គ្រឿងគ្មានស្លាកលេខគ្មានអាវ កាំបិតស្នៀត ១ដើមដងជ័រពណ៌ស ស្រោមពណ៌ខៀវ កាំបិតហាន់បន្លែ១ដើមដងជ័រពណ៌ខ្មៅ ពូថៅដងឈើ១ដើម ខ្សែចងគោពណ៌ស៣ខ្សែ ការ៉ុង៣ ថង់ប្លាស្ទិចធំ១។
ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចវះយកសាច់គោរបស់គេពិតប្រាកដមែន។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសេសានបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋានគរបាលខេត្តចាត់ការបន្តតាមនីតិវិធី ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

កំពូលចោរលួចគោក្របីដឹកទៅសម្លាប់ វះយកសាច់លក់ អស់លក្ខណ៍ត្រូវជាប់អន្ទាក់សមត្ថកិច្ច.......
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:41:00 AM
Rating:

No comments: