រថយន្តឡង់គ្រីស័រទំនើប ពាក់ស្លាកលខ រដ្ឋាភិបាល បើកមិនប្រយ័ត្ន ជ្រុលទៅបុក ម៉ូតូគុប រងរបួសធ្ងន់ បុរសម្នាក់
ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បើករថយន្ត ទំនើប ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ បើកដោយបុរសម្នាក់បំរុងបត់ បណ្ដាលឲ្យ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ នឹង ៣០នាទីយប់ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ២ ចំណុចជិតប៉ុស្តិ៍ចាក់អង្រែក្រោមប្រមាណ ២០០ ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយ គេឃើញនារីវ័យក្មេង ម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋាភិបាល 5-2-268 ពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូគុបមូល ពណ៌ស្លែ ពាក់ស្លាកលេខ ស-ខ្មៅ មើលមិនឃើញ លេខ កំពុងបើកដោយបុរសម្នាក់ ស្របគ្នា បំរុងបត់ពេញទំហឹង បណ្ដោលដួលបោកនឹង ថ្នល់រងរបួសធ្ងន់ ត្រូវរថយន្ត សាម៉ុយដឹកយកទៅព្យាបាលភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង យករថយន្តបង្ក និងម៉ូតូរងគ្រោះទៅ អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ រងចាំដោះស្រាយតាមផ្លូវច្បាប់។
រថយន្តឡង់គ្រីស័រទំនើប ពាក់ស្លាកលខ រដ្ឋាភិបាល បើកមិនប្រយ័ត្ន ជ្រុលទៅបុក ម៉ូតូគុប រងរបួសធ្ងន់ បុរសម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
5:30:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
5:30:00 PM
Rating:
No comments: