គ្រោះចរាចរណ៍ពីរករណី កន្លែងតែមួយ រងរបួសធ្ងន់ ស្រាល ប្រុសស្រីបីនាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

គ្រោះចរាចរណ៍ពីរករណី កន្លែងតែមួយ រងរបួសធ្ងន់ ស្រាល ប្រុសស្រីបីនាក់

ភ្នំពេញ៖ កាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍ពីរករណី កន្លែងតែមួយ បង្កឲ្យមានមនុស្សប្រុសស្រី បីនាក់រងរបួសធ្ងន់ស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរចរណ៍នេះ ស្ថិតនៅ ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិ ពោធិចិនតុង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
គ្រោះថ្នាក់ចរាចរណ៍ទី១ បង្កឡើងដោយ រថយន្ត មួយគ្រឿង មិនចាំម៉ាក បើកកៀរ ម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-6555 ជិះដោយមនុស្សប្រុសស្រីពីរនាក់ ស្របទិស ដៅពីកើតទៅលិច បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅ សង្គ្រោះភ្លាមៗ ចំណែករថយន្តបង្ក បើករត់គេចខ្លួនបាត់ស្រមោល។
លើកទី២ បង្កឡើងដោយខ្លួនឯង បុរសជា សន្តិសុខឯកជនម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-6397 ទិសដៅពីកើតទៅលិច បណ្តាលឲ្យដួល ម្នាក់ឯង រងរបួសស្រាល បន្ទាប់មកបាន លើកម៉ូតូជិះបន្តដំណើរទៅមុខទៀតបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានយកម៉ូតូជនរងគ្រោះ រងរបូសធ្ងន់ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិសែនជ័យ រងចាំសាច់ញាតិមកទទួលត្រឡប់យកទៅផ្ទះវិញ៕
គ្រោះចរាចរណ៍ពីរករណី កន្លែងតែមួយ រងរបួសធ្ងន់ ស្រាល ប្រុសស្រីបីនាក់ គ្រោះចរាចរណ៍ពីរករណី កន្លែងតែមួយ រងរបួសធ្ងន់ ស្រាល ប្រុសស្រីបីនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:34:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.