មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

កម្មការីនី​ម្នាក់បានធ្វើអត្តឃាត ចង-កសម្លាប់ខ្លួន ក្នុងបន្ទប់ជួលដោយមិនដឹង មូលហេតុ

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បានយកខ្សែ នីឡុងចង-កសម្លាប់ខ្លួន នឹងខ្សែនីឡុង ពណ៌ស ជាមួយដែកផ្ទោងដំបូល បន្ទប់ជួល ដោយពុំដឹងពីមូលហេតុអោយច្បាស់លាស់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅ វេលាម៉ោង ១៦:៣០ នាទី ថ្ងៃ ព្រហស្បតិ៍ ១១ រោច ខែ ពិសាខ ឆ្នាំ ច នព្វសក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ ឧសភា  ឆ្នាំ ២០១៨ នៅចំណុចបន្ទប់ជួលលេខ ៨​ ផ្លូវ ១០៣​ ក្រុមទី ០១ ភូមិទួលថ្ងាន់ សង្កាត់ទួសង្កែ២ ខណ្ឌឫស្សីកែវ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
សពឈ្មោះ នុត​ សុខុម​ ភេទស្រី​ អាយុ ២១ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ចំណុចកេីតហេតុខាងលេី។ មានស្រុក កំណេីត ភូមិជើងខាល ឃុំមោងរាវ​ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រស់នៅជាមួយ បងស្រី ឈ្មោះ នុត សេន អាយុ ៤២ ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ។
តាមប្រភពពីអ្នកស្រុក បានឲ្យដឹងថា កាលពី ព្រឹកម៉ោងប្រហែល ០៦ : ៣០ នាទីរងគ្រោះ បានប្រាប់ទៅបងស្រីបង្កើត ដែលស្នាក់នៅ បន្ទប់ជាមួយថា មិនស្រួលខ្លួន ទើបប្រាប់ថា អត់ទៅធ្វើការទេ ដោយនៅក្នុងបន្ទប់ជួល តែម្នាក់ឯង​ លុះវេលាម៉ោង ១៦:៤០ នាទី នៅពេលបងស្រីជនរងគ្រោះ ចេញពីធ្វើការ វិញ ក៏បានឃើញមនុស្សម្នារចោមរោម បន្ទប់ជួលរបស់គាត់ ពេលនោះ បានទៅមើល ឃើញជនរងគ្រោះចង-ក ស្លាប់បាត់ទៅ ហេីយ ពេលនោះបងស្រីរបស់ជនរងគ្រោះ គ្មានពាក្យអ្វីនិយាយក្រៅពីយំបោកខ្លួននោះទេ។
តាមការសាកសួរពីបងស្រីរបស់ជនរងគ្រោះបានប្រាប់ថា​ កន្លងមកជនរងគ្រោះ ពុំដែលមានបញ្ហាអ្វីជាមួយគ្រួសារ និងអ្នក ដទៃទេ​ ហើយក៏ពុំដែលមានជំងឺអ្វីដែរ​ គាត់ក៏មិនបានដឹងពីមូលហេតុនៃការចងករនេះទេ​ ។
ក្រោយពីសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច្ច័យ រួចរាល់ហើយ បានបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសាចង-ក សម្លាប់ខ្លួនឯង ពិតប្រាកដមែន ហើយបានប្រគល់សពឱ្យ ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅ ស្រុកកំណើតតាមប្រពៃណី៕
កម្មការីនី​ម្នាក់បានធ្វើអត្តឃាត ចង-កសម្លាប់ខ្លួន ក្នុងបន្ទប់ជួលដោយមិនដឹង មូលហេតុ កម្មការីនី​ម្នាក់បានធ្វើអត្តឃាត ចង-កសម្លាប់ខ្លួន ក្នុងបន្ទប់ជួលដោយមិនដឹង មូលហេតុ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:19:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.