បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្ដ្រកំពុងបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់មក លើភពផែនដី ដោយសារតែភពតូចៗ ជាច្រើនទៀតនៅជិតផែនដីអាចប៉ះនឹង ផែនដី ឬក៏អាចម៍ផ្កាយធំៗអាចធ្លាក់មក ផែនដីធ្វើឱ្យផែនដីទាំងមូល ត្រូវរលាយ បាត់បង់ ។ កន្លងមកអាចម៍ផ្កាយបានធ្លាក់នៅ ក្នុងប្រទេសរុស្ស៊ី តែជាភ័ព្វសំណាងបាន ផ្ទុះឆេះនៅលើអាកាសពេលចូលដល់ ស្រទាប់ផែនដី ។ ទោះបីការផ្ទុះឆេះនៅ កម្ពស់រាប់សិបម៉ែត្រ តែបានបំផ្លាញ ផ្ទះសម្បែងរាប់ពាន់ខ្នងក្នុងប្រទេសរុស្ស៊ី។ ក្រុមអ្នកវិទ្យាសាស្ដ្របានបញ្ជាក់ថា ប្រសិន បើអាចម៍ផ្កាយនោះមិនផ្ទុះឆេះ នៅលើអាកាសទេនោះ ត្រូវធ្លាក់នៅលើ ផែនដី មានកម្លាំងផ្ទុះដូចគ្រាប់បែក បរមាណូរាប់សិបគ្រាប់ក្នុងពេលតែមួយ ។ ក្រុមអ្នកវិទ្យាសាស្ដ្រនៅមិនទាន់មាន វិធីសាស្ដ្រទប់ទល់នឹងអាចម៍ផ្កាយកុំឱ្យ ធ្លាក់មកលើផែនដីនៅឡើយ ។ កន្លងមកក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក និងរុស្ស៊ី បានប្រកាសថា នឹងរួមគ្នា ផលិតមីស៊ីលបរមាណូទំនើបបំផុត សម្រាប់បាញ់កម្ទេចអាចម៍ផ្កាយនៅពេល ដែលវាហោះសំដៅមកភពផែនដីយើង។ ក្រៅពីនេះនៅមានព្យុះព្រះអាទិត្យអាចបង្កឱ្យមានរលកកម្ដៅខ្លាំងជះមក ប៉ះពាល់ដល់ផែនដី ក៏អាចបង្កឱ្យមាន វិនាសកម្មដូចគ្នា ខណៈដែលស្រទាប់ការ ពារផែនដីកំពុងតែប្រឈមការបំផ្លាញពី មនុស្សជាតិ ដោយសារការបំពុលបរិស្ថាន បញ្ចេញឧស្ម័នពុលបំផ្លាញស្រទាប់អូហ្សូន ការពារកម្ដៅផែនដី ។ នៅក្នុងលទ្ធផលស្រាវជ្រាវមួយដែលបានប្រកាសលើសារព័ត៌មាន Physic world ដោយមានសំណួរចោទសួរថា តើ ព្យុះព្រះអាទិត្យអាចនឹងបក់បោកមកលើ ភពផែនដីដែរឬទេ ហើយនឹងមកដល់ នៅពេលណា? ហេតុការណ៍កាន់តែធ្វើឱ្យ ក្រុមអ្នកស្រាវជ្រាវព្រួយបារម្ភដោយសារ តែគ្មានវិធីសាស្ដ្រណាមួយដែលអាចទប់ ទល់នឹងរលកកម្ដៅព្រះអាទិត្យបង្កឡើង។ កាលពី២ឆ្នាំមុន នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០១២ ភពផែនដីបានរួចផុតព្យុះ ភ្លើងព្រះអាទិត្យចំនួន២ ដែលមានអង្គ ធាតុផ្ទុកទៅដោយថាមពលអគ្គិសនី ដែលព្រះអាទិត្យបាញ់សំដៅមកលើភព ផែនដី ។ នៅពេលនោះប្រសិនបើព្យុះ ព្រះអាទិត្យវាយប្រហារចូលមកដល់ ផែនដី នឹងក្លាយជាព្យុះដែលមានសភាព កាចសាហាវបំផុតមិនធ្លាប់មានរយៈ ពេល១០០ឆ្នាំកន្លងមក ប៉ុន្ដែជាភ័ព្វ សំណាងព្យុះព្រះអាទិត្យបានបក់បោកឆ្លង កាត់តារាវិថីផែនដី ហើយមានសភាព យឺតយ៉ាវជាងការប៉ាន់ស្មាន ទើបធ្វើឱ្យ ផែនដីរួចផុតពីវិនាសកម្ម ។ ប្រសិនបើពពក Plasma មានទំហំធំ គ្រប់គ្រាន់ វានឹងបំផ្លាញស្រទាប់ផែនដី ពេលនោះរលកអេឡិចត្រូនិក នឹងវាយ លុកចូលក្នុងប្រព័ន្ធរលកធាតុអាកាស ដុតបំផ្លាញរលកធាតុអាកាស និងបង្ក ការដាច់ប្រព័ន្ធអគ្គិសនីស្ទើរទូទាំងពិភព លោក ។ ព្យុះព្រះអាទិត្យធំបំផុតដែលក្រុមអ្នក វិទ្យាសាស្ដ្របានកត់សម្គាល់នោះគឺព្រឹត្ដិ ការណ៍ Carrington ឆ្នាំ១៨៥៩ ។ នៅ ពេលនោះ ព្រះអាទិត្យបាញ់ចេញនូវព្យុះ គ្របដណ្ដប់នៅលើភពផែនដីទាំងមូល ដោយមានថាមពលស្មើនឹងគ្រាប់បែក បរមាណូ១០គ្រាប់ ដែលអាមេរិកទម្លាក់ នៅហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន ។ ប៉ុន្ដែជា ភ័ព្វសំណាងពេលនោះ ការខូចខាតមាន ទំហំតូច ដោយយើងទើបតែមានសេវា កម្មទូរស័ព្ទប៉ុណ្ណោះ ។ ជីវិតរស់នៅរបស់មនុស្សជាតិនា ពេលបច្ចុប្បន្នពឹងផ្អែកទៅលើប្រព័ន្ធទំនាក់ ទំនងស្មាតហ្វូន ឧបករណ៍ប្រើប្រាស់ថាម ពលអគ្គិសនី និងអ៊ីនធើណេត ។ ប៉ុន្ដែ បណ្ដាញតភ្ជាប់របស់វាងាយនឹងរងផល ប៉ះពាល់នៅពេលដែលពិភពលោកទាំង មូលគ្មានអគ្គិសនីប្រើប្រាស់ក្នុងរយៈពេល ១ខែ ឬលើសពីនេះ ។ ឧបករណ៍អេឡិច ត្រូនិកទាំងឡាយត្រូវអស់ថ្មមិនអាច បញ្ចូលបាន ហើយបើមានថាមពលប្រើ ក៏មិនអាចតភ្ជាប់បណ្ដាញអ៊ីនធើណេត ដែរ ។ ព្យុះព្រះអាទិត្យនៅពេលបក់បោក ចូលមកលំហអាកាសផែនដី នឹងបំផ្លាញ ប្រព័ន្ធអេឡិចត្រូនិកទាំងស្រុង ។ នៅក្នុង វិស័យអវកាស ដោយមានផ្កាយរណប ប្រមាណ១០០០គ្រឿងកំពុងដំណើរការ នៅលើលំហអាកាសផែនដី ដោយផ្កាយ រណបនីមួយៗមានតម្លៃ១០០លានដុល្លារ នៅពេលព្យុះព្រះអាទិត្យចូលមកបំផ្លាញ ផែនដី ផ្កាយរណបនោះនឹងត្រូវខូចទាំង អស់ ហើយពិភពលោកត្រូវចំណាយ ពេលយ៉ាងតិច១ទសវត្សរ៍ ទើបអាច បង្កើតវាសាជាថ្មីបាន។ ក្រៅពីនេះប្រព័ន្ធ ចរាចរណ៍ដឹកជញ្ជូនតាមដែនអាកាស វិស័យហិរញ្ញវត្ថុ សន្ដិសុខ អាកាសធាតុ នឹងរងផលប៉ះពាល់ ។ ដូច្នេះព្យុះព្រះអាទិត្យនឹងកើតឡើងនៅ ពេលណា? លោក Pete Riley អ្នកវិទ្យា សាស្ដ្រស្ដីអំពីព្រះអាទិត្យរបស់អង្គការណាហ្សាបានឱ្យដឹងថា ព្យុះព្រះអាទិត្យ អាចនឹងវាយប្រហារភពផែនដីនៅ សតវត្សរ៍ខាងមុខដែលអាចកើតឡើង ប្រមាណ១២ភាគរយ ។ ដូច្នេះអ្នកដែល មានវ័យក្មេងអាចនឹងបានឆ្លងកាត់រយៈ ពេលនៃព្យុះព្រះអាទិត្យវាយប្រហារមក លើភពផែនដី ៕
ត្រឡប់ក្រោយវិញ
កម្ទេចអាចម៍ផ្កាយឬព្យុះព្រះអាទិត្យកំពុងគំរាមកំហែងដល់ភពផែនដី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:00:00 PM
Rating:

No comments: