មន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បើករថយន្ត​បុក​អ្នកគ្រូ​ក្រមុំ​ស្លាប់​មុន​ចូល​រោងការ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

មន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បើករថយន្ត​បុក​អ្នកគ្រូ​ក្រមុំ​ស្លាប់​មុន​ចូល​រោងការ


​អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។ ជនរងគ្រោះ​ឈ្មោះ វ៉ាន់ ចាន់ថន បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ​ សមត្ថកិច្ច​និយាយថា​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ថ្ងៃទី​៣​ធ្នូ​ឆ្នាំ​២០១៤ គ្រា​ដែល​រថយន្ត​កាំ​ម​រី​ពាក់​ស្លាក​លេខ​ភ្នំពេញ​២A៤៤០៦​ដែល​បើកបរ​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឈ្មោះ​អាន បាន អាយុ​៤៧​ឆ្នាំ បាន​បុក​ម៉ូតូ​ម៉ូតូ​ហុងដា​របស់​អ្នកគ្រូ​ពីក្រោយ នៅលើ​ផ្លូវកែង​ទៅ​ឃុំ​ក្តុល ស្រុក​តា​ហែ​ន ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។ ​
តាម​សមត្ថកិច្ច​បានបញ្ជាក់​ថា​ជនរងគ្រោះ បាន​ខ្ទាត​ផ្លោង​ពី​ម៉ូតូ ជាច្រើន​ម៉ែត្រ​បោក​ក្បាល​នឹង​ថ្នល់​បណ្តាលអោយ​ស្លាប់​មួយ​ភ្លាមៗ តែម្តង​។ បុរស​២​នាក់​ដែល​ស្ថិតក្នុង​រថយន្ត ក្នុងនោះ​រួមមាន​មន្ត្រី​ប៉េអឹម​ឈ្មោះ អាន បាន ផងដែរ​នោះបាន​រងរ​បួស​និង​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរ ពេទ្យ​។ បុរស​ម្នាក់ទៀត​ដែលជា​អ្នកបើករថយន្ត​ក៏​រងរបួស​ផងដែរ បុរសរងគ្រោះ​ទាំង​២​គឺជា​អ្នកស្រុក​ក្នុង​ឃុំ​ក្តុល​តា​ហែ​ន​ស្រុក ប​វេ​ល ខេត្តបាត់ដំបង​។​ ​

សមត្ថកិច្ច ចាប់បាន​ឈើ​គ្រញូង បង្កប់​ក្រោម​ថ្ម​បាន​ជាង ២ តោន

អង្គ​កឋិន​ព្រះរាជ​ទ្រព្យ​ទទួល​បាន​បច្ច័យ​ជាង​១១៦​លាន​រៀល​

ក្មេងស្រី​ម្នាក់ អាយុ​ទើបតែ ៥ ឆ្នាំ ត្រូវ​ឪពុកចិញ្ចឹម ចាប់រំលោភ​បានសម្រេច

មន្រ្តី​កម្ពុជា​នឹង​ទៅ​កោះ​ណូរូ​ដើម្បី​ជួប​ជន​ភៀស​ខ្លួន​ដែល​ធ្វើ​បាតុកម្ម​មិន​ចង់​មក​កម្ពុជា

ពលករខ្មែរ១២នាក់ចុះពីរថយន្តបម្រុងដើរឆ្លងដែនខុសច្បាប់ត្រូវនគរបាល​ ការពារព្រំដែនប៉ុស្តិ៍ស្វាយព្រៃទប់ស្កាត់

ទាហាន​ម្នាក់​ដែល​គេ​អះអាងថា​ជា​កង​អង្គរក្ស​ធើ្វ​ការ​នៅ​កា​ស៊ីណូ​ holiday poi pet ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ពី​បទប្រើ​ហឹ​ង្សា់​លើ​កម្មករ​អូស​រទេះ
មន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បើករថយន្ត​បុក​អ្នកគ្រូ​ក្រមុំ​ស្លាប់​មុន​ចូល​រោងការ មន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បើករថយន្ត​បុក​អ្នកគ្រូ​ក្រមុំ​ស្លាប់​មុន​ចូល​រោងការ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:41:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.