បង្អួច គឺជាភ្នែករបស់ផ្ទះ ដូច្នេះការតុបតែងបង្អួចឲ្យសមស្របហុងស៊ុយនឹងនាំមកនូវភាពរុងរឿង ក៏ដូចជាប្រភពថាមពលស្រស់ថ្មីសម្រាប់ផ្ទះ។
១. បញ្ចៀសការដាក់គ្រែក្រោមបង្អួច
មិនត្រូវដាក់គ្រែនៅចំពីក្រោមបង្អួចទេ ពិសេសគឺក្បាលគ្រែ ព្រោះបង្អួចគឺជាកន្លែងមានលំហូរខ្យល់ និង លំហូរពន្លឺខ្លាំងក្លាបំផុត ដែលមានឥទ្ធិពលច្រើនទៅដល់ការដេកពួន ។ ប្រសិនបើដាក់គ្រែនៅទីតាំង នេះ ចូរអ្នកប្រើវាំងននក្រាស់ដើម្បីបាំងពន្លឺ និង ប្រភពខ្យល់ខ្លាំង ។ នៅពេលយប់ អ្នកត្រូវបិទទ្វារឲ្យជិត ដើម្បីមានដំណេកស្កប់ស្កល់ និង សន្តិភាព។
២. បញ្ចៀសការធ្វើបង្អួចនិងទ្វារទល់មុខគ្នា
បង្អួចទល់មុខទ្វារនឹងធ្វើឲ្យគ្មានសំណាងល្អ ព្រោះប្រាក់កាសនឹងរត់ចេញអស់ដោយសារប្រភពថាមពលធាតុទាំងប្រាំពីទ្វារចេញចូលត្រូវស្រូបចេញក្រៅដោយបង្អួចតាមផ្លូវត្រង់ ។ ដើម្បីស្តារចំណុចនេះឲ្យប្រសើរឡើងវិញ អ្នកអាចព្យួរវាំងននមួយផ្ទាំង (នៅបន្ទប់គេង) ឬ ដាក់ផើងរុក្ខជាតិមួយ (នៅបន្ទប់ទទួលភ្ញៀវ ឬ ការិយាល័យ) ដើម្បីឲ្យភាពរុងរឿងត្រូវបានរក្សាទុកនៅក្នុងបន្ទប់ ។
៣. ស្ថាបនាបង្អួចបែរទៅទិសមានទេសភាពស្អាត
ការស្ថាបនាបង្អួចបែរទៅទិសមានទន្លេ, បឹងបួរ, វាលស្មៅ, ជួរដើមឈើ … នឹងនាំមកនូវប្រយោជន៍ សម្រាប់អ្នករស់នៅក្នុងផ្ទះ ។ ទិសមើលឃើញស្អាតពីបង្អួចអាចនាំមកឲ្យអ្នកនូវអារម្មណ៍ស្រស់ស្រាយ និង សុខស្រួល ក្រោយពេលធ្វើការយ៉ាងតានតឹង និង ហត់នឿយ ។ ការដាក់បង្អួចបែរទៅទិសខាង កើតត្រូវបានចាត់ទុកថា នាំមកនូវប្រភពថាមពលវិជ្ជមានច្រើនក្រៃលែង និង ទាក់ទាញសំណាងល្អ ដល់ផ្ទះ ។
៤. ថែរក្សាបង្អួចឱ្យស្អាតជានិច្ច
បង្អួចត្រូវបានចាត់ទុកជាភ្នែករបស់ផ្ទះ និង ជាវិធីដែលអ្នកនៅក្នុងផ្ទះមើលឃើញពិភពខាងក្រៅ ។ បង្អួចស្អាតបាតនៅបង្កើតអារម្មណ៍មានសុខភាពល្អដល់ម្ចាស់ និង បង្កើតសម្រស់ស្រស់ស្អាតសម្រាប់ ផ្ទះទាំងមូល ។ ចូរសម្អាតជាប្រចាំ ក៏ដូចជាប្តូរថ្មីនូវត្រចៀកទ្វារដែលច្រេះ ឬ កញ្ចក់បង្អួចដែលបែក ដើម្បីបង្កើតសម្ផស្សមានសុខភាពល្អឲ្យផ្ទះ ។
ប្រសិនបើផ្ទះរបស់អ្នកមានដើមឈើធំនៅជិតបង្អួច ចូរកាត់តម្រឹមឲ្យបានញឹកញាប់ ដើម្បីកុំឲ្យដើម ឈើបាំងពន្លឺ និង ប្រភពខ្យល់មានប្រយោជន៍ចូលក្នុងបន្ទប់តាមបង្អួច ។ ប្រសិនបើជាផើងរុក្ខជាតិដាក់ នៅក្នុងបន្ទប់ទទួលភ្ញៀវ អ្នកក៏ត្រូវតែធ្វើឲ្យត្រឹមស្មើល្អដែរ ដើម្បីកុំឲ្យរុក្ខជាតិបិទបាំងចក្ខុវិស័យអភិវឌ្ឍន៍របស់ម្ចាស់ផ្ទះ ។
៥. តុល្យភាពពន្លឹ
ពន្លឺធម្មជាតិ គឺជារឿងសំខាន់បំផុតនៅគ្រប់ខ្នងផ្ទះទាំងអស់ ក៏ប៉ុន្តែប្រសិនបើពន្លឺខ្លាំងពេក (លើស ថាមពល Yang) នឹងបណ្តាលឲ្យបន្ទប់បាត់បង់តុល្យភាពថាមពល ។ រឿងនេះ បង្កើតភាពតានតឹងដល់ សមាជិកនៅក្នុងគ្រួសារ ហើយមិនត្រឹមតែប៉ុណ្ណឹង នៅធ្វើឲ្យផ្លូវចិត្តឆាប់ខឹងទៀតផង ។ វិធីល្អបំផុតគឺ បង្កើតភាពសុខដុមនៅក្នុងពន្លឺធម្មជាតិដោយវិធីសាស្ត្រ ដូចជាបិទបង្អួច, ព្យួរវាំងនននៅពេលរសៀល ដើម្បីទទួលយកពន្លឺដែលភ្នែកអាចទ្រាំបាន ៕
ការប្រយ័ត្នប្រយែងអំពីហុងស៊ុយសម្រាប់បង្អួច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:00:00 PM
Rating:
No comments: