ការថែទាំ​រថយន្ត​ដើម្បី​លើក​ហុងស៊ុយ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ការថែទាំ​រថយន្ត​ដើម្បី​លើក​ហុងស៊ុយ

រថយន្ត​ត្រូវបាន​គេ​ចាត់ទុកថា ជា​យានជំនិះ​មួយ​មាន​ថាមពល​អាថ៌កំបាំង ស្ថិតនៅ​ជាមួយ​ម្ចាស់​ជានិច្ច ទើបបាន​ពេល​គេ​ទិញ​វា​មកប្រើប្រាស់ គេ​តែង​ពិនិត្យពិច័យ​យ៉ាង​ល្អិតល្អន់​បំផុត ។​ ​មិនតែប៉ុណ្ណោះ ពេលខ្លះ​គេ​ជ្រើសរើស​ទាំង​ពេលវេលា ថ្ងៃខែ ពណ៌​សម្បុរ​ឱ្យស្រប​ទៅ នឹង​ជោគជតា រាសី​របស់ខ្លួន ដើម្បីឱ្យ​របស់​មួយ​នេះ​ជួយ​នាំមក​នូវ​ភាព​រីកចម្រើន​ដល់​សង្គម​គ្រួសារ ។ ក្រៅពីនោះ មុនពេល​នាំចូល​ក្នុងផ្ទះ អ្នកខ្លះ​បាន​ឆ្លងកាត់​ពិធី​កម្ម​បែប​សាសនា ដើម្បី​ជួយ​បណ្តេញ​ថាមពល ឬ​វិញ្ញាណ​ចង្រៃ ឱ្យ​ចេញពី​ក្នុង​តួ​រថយន្ត​ទៀត ផង ។​ ​គេ​មានជំនឿថា ប្រសិនបើ​មានការ​ធ្វេសប្រហែស​ឬ​ប្រមាថ មិនបានឆ្លងកាត់​ដូច​អ្វីដែល​បាន​ពោល​មក​ខាងលើ​ទេនោះ អាច​ជួបនឹង​សំណាងអាក្រក់​ណាមួយ​មិនខាន ។​ តាម​ក្បួន​ហុងស៊ុយ​ ដើម្បីជួយ​​លោកអ្នក​ឲ្យមាន​អារម្មណ៍​សប្បាយចិត្ត​បំផុត ពេល​ចូល​ទៅ​អង្គុយ​បើកបរ​រថយន្ត ត្រូវអនុវត្តដូចខាងក្រោម: អំបិល​អាចជួយ​លោកអ្នក​បាន​ ប្រសិនបើ​លោកអ្នក​ទើបនឹង​ទិញ​រថយន្ត​ចូល​ផ្ទះ​ថ្មីៗ ជាពិសេស​រថយន្ត​ប្រភេទ​គេ​ប្រើ​ម្តង​ហើយ មុនពេល​ប្រើ​គួរ​រោយ​អំបិល​គ្រាប់​ទៅលើ​រថយន្ត​ទុកចោល​មួយ​យប់ មុន​ពេល​​ប្រើ​បើកបរ ព្រោះ​នៅក្នុង​ក្បួន​ហុងស៊ុយ​បុរាណ​ចិន​បាន​គូសបញ្ជាក់​ប្រាប់​យ៉ាង​ច្បាស់​ថា អំបិល​មាន​ឥទ្ធិពល​ស័ក្តិសិទ្ធិ​បំផុត​ក្នុងការ​បណ្តេញ​ថាមពល ឬ​វិញ្ញាណ​អាក្រក់ ដែល​កំពុង​សណ្ឋិត​លាក់ខ្លួន​នៅក្នុង​តួ​រថយន្ត ។ វិធី​នេះ ក៏​ណែ​នាំឱ្យ​លោកអ្នក​ប្រតិបត្តិ ក្រោយពេល​ជួប​ហេតុការណ៍​អាក្រក់បើក​ប៉ះ​នេះ ប៉ះ​នោះ​ទៀតផង ។​ កញ្ចក់​ទាំងអស់​ត្រូវ​ភ្លឺ​ថ្លា​ជានិច្ច​ លោកអ្នក​គួរ​ឧស្សាហ៍​ដុស​ជូត​កញ្ចក់​ទាំងអស់ ឱ្យមាន​សភាព​ភ្លឺ​ថ្លា​ស្អាត​ជានិច្ច ។ កញ្ចក់​ទាំងអស់​ក្នុងក្បួន​ហុងស៊ុយ បានចាត់ទុក​វា​ប្រៀបដូចជា​កែវភ្នែក​របស់​រថយន្ត ដូច្នេះ​ប្រសិនបើ​វា​ស្រអាប់​ងងឹត រថយន្ត​របស់អ្នក​អាច​ជួបនឹង​ឧប្បត្តិហេតុ​ក្នុងពេល​ណាមួយ​ដោយ​ចៀស​មិន​ផុត ។ ក្រៅពីនេះ​ការធ្វើឱ្យ​កញ្ចក់​មាន​សភាពភ្លឺ​ថ្លា​ជាប់​ជា​ប្រចាំ ក៏​ជួយ​ស្រូបយក​ថាមពល​ល្អ​ពី​ខាងក្រៅ​ចូលមកក្នុង​រថយន្ត​បាន​សព្វទីកន្លែង​ផង ដែរ ។​ ​រៀបចំ​របស់របរ​នៅក្នុង​រថយន្ត​ឱ្យមាន​របៀប ដូច​លោកអ្នក​បាន​ជ្រាប​ខ្លះៗ​មកហើយ​ថា ថាមពល ឬ វិញ្ញាណ​អាក្រក់​វា​ចូលចិត្ត​លាក់ ខ្លួន​នៅក្នុង​ទី​ងងឹត ឬ​កន្លែង​ស្តុក​ស្មោក​គ្រោក​​គ្មាន​របៀប ។ ដូច្នេះ​ប្រសិនបើមាន​ពេលវេលា​ទំនេរ លោកអ្នក​គួរ​ឆ្លៀតឱកាស​រៀបចំ​ឱ្យមាន​របៀប និង​សម្អាត​ឱ្យបាន​ស្អាត​រាល់ថ្ងៃ ដើម្បីស្រូបយក​សិរី​មង្គល​ចូលមក​សណ្ឋិត​ក្នុង​រថយន្ត​ជួយ​ឱ្យ​ជួប​សំណាងល្អ​ជាប់រហូត​មិន​ដាច់ ។​ ​បើក​បទ​ចម្រៀង​តិចៗ​នៅពេល​បើកបរ បទ​ចម្រៀង​ស្រាលៗ វា​ជួយ​សម្រួល​ថាមពល​ក្តៅ​ដែលមាននៅក្នុង​រថយន្ត ជួយ​ឱ្យ​ការបើកបរ​មាន​ភាពរ​លូន​ទៅមុខ​បាន​ទៅដល់​គោលដៅ​ចុងក្រោយ​យ៉ាងសុវត្ថិភាព ។​ ​ការរៀបរាប់​មក​ខាងលើនេះ សុទ្ធសឹង​ជាការ​នាំមក​នូវ​សិរី​សួស្តី ភាព​រីកចម្រើន​សុខ​សប្បាយ​ដល់អ្នកប្រើប្រាស់ ទោះបី​លោកអ្នក​គ្មាន​ជំនឿ​ទៅលើ​រឿងនេះ ក៏​កុំ​ប្រមាថ ព្រោះ​ជា​រឿង​ដែល​មិនអាច​ពិសោធន៍បាន មើលមិនឃើញ ដែល​យ៉ាងហោចណាស់​ក៏​សូមឱ្យ​គិតថា ជីវិត​លោកអ្នក​ផ្ញើ​ទៅលើ​យានជំនិះ​រាល់ថ្ងៃ​ព្រឹកល្ងាច ៕
ការថែទាំ​រថយន្ត​ដើម្បី​លើក​ហុងស៊ុយ ការថែទាំ​រថយន្ត​ដើម្បី​លើក​ហុងស៊ុយ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.