សារព័ត៌មានឯករាជ្យជាតិ
ក្រុងប៉ោយប៉ែត ៖ កាស៊ីណូធំៗចំនួន៣និងច្រកត្រួតពិនិត្យរបស់នគរបាលអន្ដោប្រវេសន៍និងស្នាក់ការគយរដ្ឋាករ២កន្លែងទៀតប្រឈមនឹងការរុះរើចេញដើម្បី ស្ថាបនាផ្លូវដែកដែលតភ្ជាប់ពីកម្ពុជា ទៅថៃនាពេលដ៏ខ្លីខាងមុខនេះទៅតាមគម្រោងអនុវត្ដផ្ទាល់ពីភាគីថៃ ដែលចំណាយថវិកា២៩លាន៥សែន បាតក្នុងគោលបំណងតភ្ជាប់ផ្លូវរថភ្លើងអាស៊ាននា ។
សូមបញ្ជាក់ដែរថាស្ពានផ្លូវរថភ្លើងចាស់ដែលមានប្រវែង៤៥ម៉ែត្រ ស្ថិត នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដែលប្រឈមនឹងស្រុកអារញ្ញប្រាថេត ខេត្ដស្រះកែវ ប្រទេសថៃ ហើយត្រូវ បើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃ ទី២៥ ខែកក្កដា ឆ្នាំ២០១៤ ក្នុងទឹកដី កម្ពុជាក្រោមហិរញ្ញប្បទានរាជរដ្ឋាភិ បាលថៃដែលមានចំនួនទឹកប្រាក់២៩ លាន៥សែនបាត ។
គួររំលឹកដែរថា មានក្រុមគណៈកម្មការចម្រុះ១១នាក់ដែលបានបង្កើតរួច ហើយសម្រាប់សម្របសម្រួលការងារ កសាងផ្លូវរថភ្លើងនិងស្ពានដែកខាងលើ នោះ កាលពីថ្ងៃទី៧ ខែឧសភាឆ្នាំ២០១៤ ដែលមានលោក អ៊ួន សុង អនុរដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន ជាប្រធានក្នុងការដឹកនាំក្រុមគណៈកម្ម ការទាំង១១នាក់នេះដើម្បីសម្របសម្រួលនិងដំណើរការលើផ្លូវរថភ្លើងដែលកំពុងកសាងនិងស្ថាបនាពីក្រុងប៉ោយប៉ែតរហូតទៅដល់ការតភ្ជាប់ជាមួយប្រទេសថៃ នោះដើម្បីឱ្យការងារដំណើរការល្អ និងមានប្រសិទ្ធភាពខ្ពស់ ។

លោកអ៊ួន សុង ប្រាប់អ្នកកាសែតនៅ ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤នេះថា លោកមកពិនិត្យស្ពានរថភ្លើងនិងពិនិត្យការងារដោះមីនពីសមត្ថកិច្ចថៃដែល កំពុងដំណើរការរាវមីននៅចំណុចស្ពាន ដែកនៅក្នុងដីថៃនិងកម្ពុជាហើយមាន ក្រុមការងារចម្រុះចំនួន៧ប្រទេសក្នុងនោះរួមមានប្រទេសកម្ពុជា, ឡាវ, មីយ៉ានម៉ា សាំងហ្គាពួរ,វៀតណាម,ថៃ , ម៉ាឡេស៊ី និងរួមទាំងស្មៀនរបស់អាស៊ាន ចំនួន២រូបទៀតបានមកដល់កម្ពុជាតាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ។ ដើម្បី ពិនិត្យផ្លូវរថភ្លើងក្នុងចំងាយ៦គីឡូម៉ែត្រចាប់ពីតំបន់ស្ទឹងបត់ ក្រុងប៉ោយប៉ែត ទៅដល់ស្ពានរថភ្លើងដែលត្រូវស្ថាបនា នាពេលខាងមុខនេះរួចបន្ដចេញពីកម្ពុជាពិនិត្យផ្លូវដែកដែលតភ្ជាប់ពីស្ពានដែក កម្ពុជាក្នុងចំងាយ៦គីឡូម៉ែត្រពីព្រំដែនកម្ពុជា ថៃទៅស្រុកអារញ្ញប្រថេប ខេត្ដស្រះកែវ ។
លោកអ៊ួនសុងបានបន្ដទៀតថា មានកាស៊ីណូចំនួន៣ដែលកំពុងប្រឈមនិង ការរុះរើនាពេលដ៏ខ្លីខាងមុខនេះក្នុងនោះ រួមមានកាស៊ីណូហ្គោដិនក្រោន កាស៊ីណូ ប៉ោយប៉ែតរីសត កាស៊ីណូត្រូពីកាណា រួមទាំងប៉ុស្ដិ៍យាមរបស់នគរបាលអន្ដោ ប្រវេសន៍និងគយរដ្ឋាករមួយកន្លែង ទៀតផង ។
លោកបានបន្ដទៀតថា ការប៉ះពាល់ ទាំងអស់នេះគឺម្ចាស់ទីតាំងនិងក្រុមគណៈកម្មការបានសម្រេចឯកភាពគ្នារួចហើយ ក្នុងការចូលរួមសម្របសម្រួលឱ្យការងារកសាងផ្លូវរថភ្លើងនិងស្ពានដែកដំណើរ ការទៅបានល្អនាពេលខាងមុខនេះ ៕
បន្ទាប់
ព័ត៌មានថ្មីៗ
/span>
ស្តាប់វិទ្យុអាមេរិក និងមើលព័ត៌មានខ្មែរ
ព័ត៌មានថ្មីៗ
No comments: