ការផ្សាយពាណិជ្ជកម្មដែលបង្ហាញដើមទ្រូងស្ត្រីអាក្រាត បង្កគ្រោះថ្នាក់ចរាចរណ៍ជាង៥០០ករណីក្នុង១ថ្ងៃនៅទីក្រុងមូស្គូ
យុទ្ធនាការផ្សាយពាណិជ្ជកម្មដែលបង្ហាញដើមទ្រូងស្ត្រីអាក្រាតដ៏ទាក់ទាញការចាប់អារម្មណ៍នេះ ត្រូវបានស្តីបន្ទោសថាជាដើមហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាង៥០០ករណីក្នុងមួយថ្ងៃ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ។ ការផ្សាពាណិជ្ជកម្មដ៏ធំតាមរថយន្តចំនួន៣០គ្រឿងដែលបើកនៅជុំវិញទីក្រុងមូស្គូ បានបង្ហាញដើម្បីទ្រូងអាក្រាតរបស់ស្ត្រីម្នាក់ ដោយគ្រាន់តែមានក្រណាត់តូចមួយបិទបាំងចុងសុដន់ប៉ុណ្ណោះ ។ ក្រណាត់បិតបាំងនេះមានអក្សរមួយឃ្លាថា“ ពួកគេចាប់អារម្មណ៍ចុងសុដន់របស់នាង”។ ពួកអ្នកបើកបរជាបុរសដែលចាប់អារម្មណ៍ខ្លាំងទៅដើមទ្រូងស្ត្រីដ៏ស្រើបស្រាលនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបុកឡានគ្នាពីក្រោយ នៅពេលដែលរថយន្តផ្សាយពាណិជ្ជកម្មទាំងនេះ បានបើកជិតៗពួកគេនោះនៅតាមផ្លូវនានាក្នុងទីក្រុងនេះ។ ប៉ុន្តែ ប៉ូលិសក្រុងមូស្គូ បានឃាត់ទុករថយន្តផ្សាយពាណិជ្ជកម្មទាំងនេះ ហើយបានដកផ្ទាំងរូបថតផ្សាយពាណិជ្ជកម្មទាំងនេះចេញពីរថយន្តទាំងនេះ ។ អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនផ្សាពាណិជ្ជកម្មSarafanនេះ បាននិយាយថា “ នេះគ្រាន់តែជាការទាក់ទាញនិងជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងឡាយដែលចង់ផ្សាយពាណិជ្ជកម្មរបស់ពួកគេតាមរថយន្តរបស់ខ្លួនតែប៉ុណ្ណោះ” ៕
ឆក់ទូរស័ព្ទហើយសុំម្ចាស់ទូរស័ព្ទឡើងគ្រែមួយយប់ទៀត
មន្ទីរពេទ្យគន្ធបុបា្ពត្រូវការថវិកាជាង៤០លានដុល្លារក្នុង១ឆ្នាំ
ត្រឡប់ក្រោយវិញ
ការផ្សាយពាណិជ្ជកម្មដែលបង្ហាញដើមទ្រូងស្ត្រីអាក្រាត បង្កគ្រោះថ្នាក់ចរាចរណ៍ជាង៥០០ករណីក្នុង១ថ្ងៃនៅទីក្រុងមូស្គូ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:02:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:02:00 AM
Rating:

No comments: