ការភ្ញាក់ផ្អើលមួយកើតឡើង នៅចំណុចភោជនីយដ្ឋានបឹងកក់ ដែលគេដឹងថាផ្តើមចេញពីរឿងទំនាស់ពាក្យសម្តី គ្នាក្នុងវង់ផឹកស៊ី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្មាំងសមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យអន្តរាគមន៍ភ្លាមៗ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ៤០ នាទីយប់ ថ្ងៃទី ០៦ មករា ២០១៥ នៅក្នុងភោជនីយដ្ឋានរស្មីបឹងកក់ ស្ថិតនៅបណ្តោយផ្លូវ ១៦៦០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានមនុស្សមួយក្រុម បានទៅចូលរួមពិធីជប់លាង ខួបកំណើតមួយដែលប្រារព្ធធ្វើនៅក្នុងភោជនីយដ្ឋាននេះ ខណ:ពេលកំពង់ផឹកស៊ី ស្រាប់តែមានទំនាស់ពាក្យសំដីគ្នា ហើយមានមនុស្សម្នាក់ក្នុងចំណោមមួយក្រុមនោះ បានដកកាំភ្លើង បាញ់មួយគ្រាប់ បង្កឲ្យមានការផ្ញាក់ផ្អើល ដល់ភ្ញៀវនៅក្បែរនោះ បន្ទាប់មកជនបាញ់បោះេសរី បានដើចេញមកខាងក្រៅ ក៏មានមនុស្សតាមដេញឃាត់ ពេលនោះក៏ផ្ទុះអាវុធ ២ គ្រាប់ទៀត រួចជនបាញ់បោះេសរីនោះក៏ឡើងជិះរថយន្ទឡិចស៊ិស GS 300 ពណ៌ស១គ្រៅងបើកគេចខ្លួនបាត់ទៅ ។
ក្រោយពេលកើតហេតុមានវត្តមានលោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ រួមជាមួយលោក ព្រំ សក្កដា មេបញ្ជាការខណ្ឌសែនសុខ បានរួមគ្នាដឹកនាំកម្លាំងចំរុះចុះមក ឡោមព័ទ្ធ និងធ្វើការត្រួតពិនិត្យទៅលើករណីផ្ទុះអាវុធនេះ ក្នុងការត្រួតពិនិត្យជំហានដំបូង កម្លាំងចំរុះបានរកឃើញសំបកកាទុះកាំភលើងម៉ាកឡុក ចំនួន ២ គ្រាប់ ហើយ ក្នុងហេតុការណ៏នោះដែរកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនសន្តិសុខចំនួន ៥ នាក់ យកមកសាកសួរដើម្បីឈានទៅរកចាប់ខ្លួនជនបាញ់បោះសេរី បញ្ជូនទៅតុលាការផ្តន្ទាទោស តាមផ្លូវច្បាប់ ។
ផ្ទុះអាវុធ ៣ គ្រាប់នៅភោជនីយដ្ឋានបឹងកក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
2:26:00 PM
Rating:

No comments: