ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យរងរបួសបែកមុខមាត់ កាលពីវេលា ១២:១៥នាទី កណ្តាលអាធ្រាត ឈានចូលថ្ងៃទី ៣១ ធ្នូ ២០១៤ នៅចំណុចទល់មុខមន្ទីរពេទ្យ ព្រះកុសុមៈ តាមបណ្តោយផ្លូវ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឲ្យមន្រ្តីប៉ូលីសម្នាក់ រងរបួស បែកមុខបែកមាត់ ។
បើតាមសាក្សីនៅកន្លែងកើតហេតុបាន ឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក Dream C125 ពាក់ស្លាកលេខ ភ្នំពេញ 1H251919 បើកបរពីជើងទៅត្បូង មកដល់ចំណុចខាងលើ មានម៉ូតូ១គ្រឿងទៀត ម៉ាកវីវ៉ាពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1D7230 បត់ឆ្លងផ្លូវមិនងាកក្រោយ បណ្តាលឲ្យបុកជនរងគ្រោះ រងរបួសតែម្តង ឯជនបង្កបានរត់គេចខ្លួនចោលម៉ូតូបាត់ស្រមោល ចំណែកម៉ូតូជនរងគ្រោះ និងជនបង្កត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បត់ម៉ូតូឆ្លងថ្នល់មិនងាកមើលក្រោយប៉ះគេរងរបួស
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
11:03:00 AM
Rating:

No comments: