បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តកាម៉ារីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M 8365 បើកបរតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត នៅវេលាម៉ោង ១០:១៥នាទីយប់ ថ្ងៃទី ៧ មករា ២០១៥ មកដល់ចំណុចកើតហេតុ ទល់មុខស្លាកយីហោបូរី ៩៩៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏ជ្រុលទៅបុករះរនាំងចែកទ្រូងផ្លូវ បាក់អស់ ៥ ផ្ទាំង រួចទៅបុករថយន្តមួយគ្រឿងទៀត ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា ម៉ាកហាយលែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AD 4364 ហើយបានខ្ទាតទៅប៉ះនឹងរថយន្តមួយគ្រឿងទៀតម៉ាក កាមរីបាឡែនពណ៌ស មួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 2M 8365 បណ្តាលឲ្យខូចខាតទាំងស្រុង ។
ក្រោយពេលកើតហេតុ រថយន្តទាំង ៣ គ្រឿង ត្ូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅសាលារាជធានីភ្នំពេញ ។ ដោយ ផល្លី
ស្រវឹងស្រាជោកជាំ បុករះរនាំងដែកបាក់អស់ ៥ផ្ទាំង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
2:03:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
2:03:00 PM
Rating:
No comments: