កាលពីវេលាម៉ោង ១០:៥០នាទីយប់ ថ្ងៃទី ០៩ មករា ២០១៤ គ្រោះថ្នាក់ចរាចរមួយរវាងម៉ូតូ និងម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់នារីម្នាក់ នៅតាមបណ្តោយផ្លូវម៉ៅសេទុង ចំណុចមុខផ្ទះលេខ ៣០៧C សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលនារីម្នាក់បើកបរម៉ូតូម៉ាក ធូដេ ពណ៌ស គ្មានស្លាកលេខ បញ្ច្រាសទិសគ្នា ពីជើងទៅត្បូង ជាមួយនឹងម៉ូតូមួយគ្រឿងទៀត ម៉ាក SUSUKY LET ពាក់ស្លាកលេខ ភ្នំពេញ 1CL 0463 មកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹង បណ្តាលឲ្យនារីម្នាក់រងរបួសជើងខាងឆ្វេង ។ ក្រោយកើតហេតុ នារីរងគ្រោះ ត្រូវបានដឹកយកទៅសង្រោះនៅមន្ទីរពេទ្យ ឯម៉ូតូទាំង២គ្រឿង ត្រូវបានប៉ូលីសដឹកយកទៅរក្សាទុក នៅអធិការខណ្ឌទួលគោក ដើម្បីរងចាំការដោះស្រាយ ។ដោយ: ផល្លី
ម៉ូតូពីរគ្រឿងបុកគ្នារបួសធ្ងន់នារីម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:39:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:39:00 AM
Rating:
No comments: