ភ្នំពេញ៖ ជនសង្ស័យពីរនាក់មួយនាក់រត់រួចមួយនាក់ទៀតត្រូវប្រជាជនចាប់បាន នាំគ្នាវាយមួយដៃមួយជើង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង ១០ យប់ ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៥ នៅចំណុចមុខផ្ទះជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រពភព័ត៌មានពីមិត្តភក្តិ នៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានមកលេងផ្ទះមិត្តភក្តិស្រីប្រុស ហើយបានចាក់សោរ.ក ម៉ូតូនៅក្បែររថយន្តសាំយ៉ុងចំនួន ២គ្រឿង ក្រោយមកបន្តិចមិត្តភក្តិ បានក្រឡេកមើលម៉ូតូមិនឃើញ ក៏ស្រែកឆោឡោហើយអ្នកស្រុកនៅក្បែរកន្លែងកើតហេតុបានយកកំប៉ុងស្រាបៀរ ខណៈពេលកំពុងផឹក បានគប់ចំក្បាលបណ្តាលឲ្យ
ដួល ចាប់បានម្នាក់ និងរត់រួចម្នាក់ និងរឹបអូសបានម៉ូតូ១គ្រឿង។
ជនសង្ស័យមានឈ្មោះ វ័ល្ល ឌុនអៀង ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតនៅកន្លែងកើតហេតុខាងលើ និងជនសង្ស័យម្នាក់ទៀត ជាម្ចាស់ម៉ូតូមានឈ្មោះ ណន ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់ក្ងាន សង្លាត់ឃ្មួញ ខណ្ឌសែនសុខ។
ម៉ូតូជនសង្ស័យសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE-7411។
ចំណែកជនរងគ្រោះឈ្មោះ មុត សំណាង ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះជួល ភូមិក្បាលដំរី សង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ ។
ម៉ូតូជនរងគ្រោះម៉ាកឃ្លិច ពណ៌ក្រហម ពាក់លេខ ភ្នំពេញ 1BY-2063។
តាមប្រភពព៍ត៌មានពីសមត្ថកិច្ចបានអោយដឹងថាកំលាំងល្បាតរបស់ប៉ុស្តិ៍ទឹកថ្លា បានប្រទះឃើញប្រជាជន ស្រែកថាចោរៗ បានមកដល់ភ្លាមៗ នោះដែរ។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំជនសង្ស័យទៅប៉ុស្តិ៍ដើម្បីកសាង
សំណុំរឿងយកទៅអធិការដ្ឋានខណ្ឌសែនសុខ។ ផ្កាយព្រឹក
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:21:00 AM
Rating:
No comments: