ថ្មម៉ាបដួលសង្កត់ពីលើស្លាប់យុវជន ៣នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ថ្មម៉ាបដួលសង្កត់ពីលើស្លាប់យុវជន ៣នាក់

រាជធានីភ្នំពញ: កម្មករ ៣នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារថ្មដួលសង្កត់ពីលើ នៅក្នុងសប្បិកម្មថ្មម៉ាបមួយកន្លែង មានឈ្មោះយីហោយ៉ុងថៃត្រានីត ស្ថិតនៅតាមបណ្ដោយផ្លូវលេខ 2004 ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  លុះមកដល់ម៉ោងកើតហេតុ រថយន្តក្រុមហ៊ុន សប្បិកម្មដឹកថ្មម៉ាប បានចូលមកដល់ ក្រោយមកយុវជន ទាំងបីនាក់នេះ បានឡើងលើរថយន្ត
ហើយនាំគ្នាលើកផ្ទាំងថ្មម៉ាប យកទៅរៀបស្តុបទុកនៅក្នុងឃ្លាំង ទើបតែបានពាក់កណ្ដាលប៉ុណ្ណោះ ស្រាប់តែថ្មម៉ាបបានរលំសង្កត់កិនពីលើយុវជនទាំងបីនោះ បណ្ដាលឲ្យ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨ នឹង ២៥ នាទីយប់ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៥ ។ យោងតាមការរៀបរាប់ ពីម្ចាស់សិប្បកម្មបានអោយដឹងថា មុនពេលកើតហេតុ រថយន្តបានដឹក ជញ្ជូនថ្មម៉ាបចូលមកដល់ឃ្លាំងស្តុបទុក ខណៈពេលនោះកម្មករទាំងបីនាក់
បានឡើងលើរថយន្តលើកផ្ទាំងថ្មម៉ាបចុះ យកទៅរៀបទុកនៅក្នុងឃ្លាំង ទើបតែបានពាក់កណ្ដាល ស្រាប់តែថ្មម៉ាបនោះបានដួលសង្កាត់ កិនពីលើបណ្តាលឲ្យដាច់ខ្យល់
ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុសពកម្មករទាំងបីនាក់​ ត្រូវបានរងចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។ ផល្លី

ថ្មម៉ាបដួលសង្កត់ពីលើស្លាប់យុវជន ៣នាក់ ថ្មម៉ាបដួលសង្កត់ពីលើស្លាប់យុវជន ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:13:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.